នៅ​ព្រឹក​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២១ លោក ងួន រតនៈ អភិបាលខេត្ត បាត់ដំបង និង​ជា​ប្រធាន​អនុគណៈកម្មការ​ចំពោះ​កិច្ច ចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំង ខេត្តបាត់ដំបង អមដំណើរ​ដោយ​មន្ត្រី ជាច្រើន​នាក់ បាន​អញ្ជើញ​ចុះ​ពិនិត្យមើល ការចាក់​វ៉ាក់សាំង បង្ការ​ជំងឺ កូ​វីដ​១៩ តាម​មណ្ឌល​មួយចំនួន ជូន​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​សង្កាត់​ទាំង​១០ នៃ​ក្រុង​បាត់ដំបង​។​