លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ណែនាំ​ដល់ អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ ពិនិត្យ​ព​ន្លឿ​ន​ក្នុងការ​ស្វែងរក ទិញ​ឧបករណ៍ ធ្វើតេស្ត​រហ័ស រក​មេរោគ​កូ​វីដ​-១៩ ដើម្បី​ផ្តល់ឱ្យ​អគ្គនាយកដ្ឋាន ទូរទស្សន៍​ជាតិ​កម្ពុជា វិទ្យុជាតិ​កម្ពុជា និង​អគ្គនាយកដ្ឋាន ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា ទុក​ប្រើប្រាស់ សម្រាប់​មន្ត្រី និង​អ្នកយកព័ត៌មាន ដែល​ត្រូវ​ចុះ​ទៅយក​ព័ត៌មាន ឬ​ផលិត​កម្មវិធី​ផ្សាយ​ផ្សេងៗ ។​