​ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​ញាប់​

​កិរិយាវិសេសន៍​

​បន្ទាន់ៗ ញឹកៗ​, រន្ថាន់​
​ដើរ​ញាប់ជើង​, និយាយ​ញាប់​; ដំណើរ​ញាប់​, សម្ដី​ញាប់ ។ ពាក្យផ្ទុយ រង្វើល​, យាងយាវ​, មួយៗ ។​

​គុណសព្ទ​

​បន្ទាន់ៗ ញឹកៗ​, រន្ថាន់​
​ដើរ​ញាប់ជើង​, និយាយ​ញាប់​; ដំណើរ​ញាប់​, សម្ដី​ញាប់ ។ ពាក្យផ្ទុយ រង្វើល​, យាងយាវ​, មួយៗ ។​

​ញោះ​

​កិរិយាសព្ទ​

​វាយ​គោះ​ចុច​ដោយ​ចុង​ដំបង​, ចុង​អន្លូង​, ចុង​ញញួរ​ជាដើម ។​
​ព​. ប្រ​. គោះ​, សំពង​ដោយ​សម្ដី​
​ត្រូវ​អញ​ញោះ​មួយ​ម៉ា​ត់ទៅ គាត់​ច្រឡោ​តតូង ។​

​ដៀល​

​កិរិយាសព្ទ​

​និយាយ​រិះគន់​, និន្ទា សកេរ្ដិ៍ ស​ឫសគល់​, និយាយ​ពាក្យ​បង្អាប់បង្អោន​អ្នកដទៃ ក្នុង​ទី​ចំពោះមុខ ឬ​កំបាំង​
​វា​ហ៊ាន​ដៀល​ពូជ​ដៀល​អម្បូរ​ឯង ដោយ​សម្ដី​ធ្ងន់ៗ​ណាស់ ។​
​ដៀលត្មះ គឺ​ដៀល​ឲ្យ​អាម៉ាស់មុខ​, ឲ្យ​អាប់ឱន​កេរ្ដិ៍ឈ្មោះ​, ឲ្យ​អាប់​កិត្តិយស ។​

​ដោត​

​កិរិយាសព្ទ​

(​សំ​. បា​. តោ​ទ ន​. < តុទ កិ​. “​ចាក់​, ចោះ​” ) ចាក់​ដោយ​ដែក​ឬ​ដោយ​ឈើ​, ឫស្សី​ស្រួច​ជាដើម ឲ្យ​ធ្លុះ​ឲ្យ​ជាប់​នៅ​អ្វីៗ​
​ដោតត្រី​, ដោតសាច់ ជាដើម ។​
​ជេរ​ដោយ​សម្ដី​ទ្រគោះ​
​អា​គេ​ដោត​អំបែងក្បាល !

​ដំណៀល​

​នាមសព្ទ​

​សម្ដី​ដៀល​, សម្ដី​រិះគន់​, និន្ទា​ធ្ងន់ៗ​
​គួរ​ប្រយ័ត្ន កុំ​ប្រព្រឹត្ត​អំពើអាក្រក់ ក្រែង​នឹងមាន​ដំណៀល​ដល់​ខ្លួន រាលដាល​ដល​ផៅ​ពង្ស​វង្ស​ត្រកូល​ផង ។​