ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត
ដំឡាន់
កិរិយាវិសេសន៍
ដែលមានភាសាសម្ដីសម្រាប់ជាតិខ្លួនងាស់ៗ មិនច្បាស់លាស់ ព្រោះអណ្ដាតធំឬព្រោះងាស់គល់អណ្ដាត
មនុស្សដំឡាន់, សម្ដីដំឡាន់; និយាយដំឡាន់ ។
គុណសព្ទ
ដែលមានភាសាសម្ដីសម្រាប់ជាតិខ្លួនងាស់ៗ មិនច្បាស់លាស់ ព្រោះអណ្ដាតធំឬព្រោះងាស់គល់អណ្ដាត
មនុស្សដំឡាន់, សម្ដីដំឡាន់; និយាយដំឡាន់ ។
នាមសព្ទ
ឈ្មោះអំពៅមួយប្រភេទដើមធំៗ
អំពៅដំឡាន់ ។
ត
ព្យញ្ជនៈទី ១ ក្នុងវគ្គទី ៤ ជាទន្តជៈ មានសំឡេងកើតត្រង់ប្រទល់ធ្មេញ, ជាសិថិល-អឃោសៈ សំ. បា. ថា តៈ , មានសំឡេងផ្សេងគ្នាអំពី ដ៎ៈ ឬ ត៎ៈ មុទ្ធជៈ, ភាសាខ្មែរថា ត….។
កិរិយាសព្ទ
ភ្ជាប់, ភ្ជាប់គ្នាឲ្យវែងទៅទៀត
តដៃដែលបាក់, តខ្សែដែលដាច់, តខ្សែឲ្យវែង, តហប់ផ្ទះ…។
កិរិយាវិសេសន៍
ដែលជាលំដាប់ៗគ្នា, ដែលមានពីមួយទៅមួយ, ពីនេះទៅនោះ
ឮតពីគេមក, ឮតៗគ្នា, នាំតៗគ្នាមក; ផ្លូវតគ្នា…។
តដៃ កិ. ប្រយុទ្ធតវិញ, តស៊ូមកវិញដោយដៃ ឬដោយគ្រឿងប្រហារ ។ តតប កិ. ឆ្លើយឆ្លងសងសម្ដី, ជជែកសងពាក្យសម្ដីរកខុសរកត្រូវ ។តតាំង កិ. ប្រណាំងប្រជែងសម្ដីដោយអាងភ័ស្តុតាង, តពាក្យសម្ដី ឬ តដំណើរសេចក្ដីដោយមានក្រយាតំណាំង ។ តតួ កិ. វិ. ដែលតស៊ូគ្នាតែមួយនិងមួយ
វាយតតួ, ចំបាប់តតួ; តែមួយនិងមួយឥតមានថែម : ដូរគោតតួ ។
តទល់ កិ. និយាយសើរើរកខុសរកត្រូវទល់មុខគ្នា, លើកទ័ពឬពួកកងទៅមកប្រឈមទល់គ្នា ។ តទៅ និ. រៀងទៅ, ដរាបទៅ ។ តពីនេះទៅ និ. រៀងពីនេះទៅ, តាំងពីនេះដរាបទៅ ។ តពីនោះមក និ. តាំងពីនោះរៀងមក ។ តមក និ. រៀងមក, ដរាបមក ។ តមាត់ ឬ តមាត់ពាក្យ កិ. ឆ្លើយឆ្លងសងសម្ដីមួយម៉ាត់ទៅមួយម៉ាត់មក, សងសម្ដីទៅវិញទៅមក ។ តយុទ្ធ កិ. ប្រយុទ្ធគ្នា, ច្បាំងគ្នា, ចូលប្រឡូកគ្នា ។ តវ៉ា កិ. ជជែកប្រកែកសើរើរកឲ្យឃើញពិតដោយមិនទាន់សុខចិត្ត, សើរើថែមទៀតឲ្យអស់ផ្លូវសេចក្ដី ។ តស៊ូ កិ. តទល់ស៊ូនឹងគ្នាចំពោះមុខ, ស៊ូប្ដូរផ្ដាច់មិនទាន់ព្រមចាញ់….។

តប
កិរិយាសព្ទ
ឆ្លើយវិញ, ឆ្លើយស្នង, សងវិញ, តវិញ
តបសម្ដី, តបសំបុត្រ, តបគុណ ។
តិរច្ឆានកថា
(តិរ៉័ចឆាន៉ៈ កៈ ថា)
នាមសព្ទ
(បា.) សម្ដីទទឹងផ្លូវធម៌របស់សប្បុរស…
ក្នុងវិន័យខាងព្រះពុទ្ធសាសនា មានពុទ្ធប្បញ្ញត្តិហាមពួកបព្វជិតមិនឲ្យពោលតិរច្ឆានកថា ។
តិះ
កិរិយាសព្ទ
និយាយរិះគន់, និន្ទា, ពេបជ្រាយនៅមុខ ឬ កំបាំង ។ ច្រើនតែប្រើផ្សំជាមួយនឹងពាក្យ ដៀល ថា តិះដៀល “តិះផង ដៀលផង” គឺពោលរិះគន់, និន្ទា ឬ ពេបជ្រាយផ្សេងៗ ពិតខ្លះមិនពិតខ្លះ ឬខុសទាំងស្រុងក៏មាន ។ កាលពីក្នុងបុរាណសម័យព្រេងនាយ, ដោយសារប្រទេសមានព្រំដែនជាប់គ្នា, ខ្មែរនិងសៀម ធ្លាប់តែទៅមកប្រាស្រ័យរកគ្នា, ជនជាតិទាំងពីរនេះ ក៏តែងតែយកសម្ដីគ្នា ពីជាតិមួយទៅជាតិមួយទៅប្រើឬយកមកប្រើពុំប្រកែប្រកាន់អ្វីឡើយ; ឯខ្មែរយកសម្ដីសៀមមកប្រើក៏ក្រែលដែរ, ដូចជាសម្ដីសៀមថា ហ្មត គេអានថា ហ្មុត “អស់”, ខ្មែរយកមកប្រើសរសេរជា ហ្មត់, ឬ អ្នកខ្លះសរសេរជា ម៉ត់ “អស់” ដែរ; សៀមថា ហ្មតចត អ. ថ. ហ្មុតចុត “ស្អាត, បរិសុទ្ធ, ឥតសៅហ្មង . . . “, ខ្មែរយកមកប្រើជា ហ្មត់ចត់ ឬ អ្នកខ្លះសរសេរជា ម៉ត់ចត់ ក៏មាន “ស្អាត, បរិសុទ្ធ, ឥតសៅហ្មង . . . ” ដែរ, ឬ “ប្រដិតប្រជី, ម៉ឺងម៉ាត់ . . . “; សៀមថា ខ៏ងរង អ. ថ. ខែ៎ង់រ៉ែង ឬ ខែ៏ងរ៉ែង “រឹងប៉ឹង, មាំមួន; ដែលប្រឹងប្រែងម៉ឺងម៉ាត់”, ខ្មែរយកមកប្រើជា ខែងរ៉ែង (មានអត្ថន័យដូចសៀមដែរ) ។ល។ សៀមយកសម្ដីខ្មែរទៅប្រើច្រើនជាអនេក, ដូចជា ខ្ទម ជា ករះទ្ទ់ម អ. ថ. ក្រៈថម់; ខែ ជា ខេ អ. ថ. ខែ៎ “ព្រះចន្ទ្រ”; ខ្នែង ជា ខេនង អ. ថ. ខ្នែ៎ង; តិះ ជា តិ អ. ថ. ទិ; តំណិះ ជា តាំហ្និ; តិះដៀល ជា តិត្យើន អ. ថ. ទិតៀន ( មានអត្ថន័យដូចខ្មែរដដែល ផ្សេងពីខ្មែរខ្លះបន្តិចបន្តួច) ។ល។ ខ្មែរដែលចេះសៀម, ធ្លាប់និយាយប្រាស្រ័យជាមួយនឹងសៀម សៀមថា ទិ, ថា តាំហ្និ; ថា ទិតៀន ក៏ថាតាមសៀមដែរទៅ ។ មិនត្រឹមតែនិយាយជាមួយនឹងសៀមប៉ុណ្ណោះឡើយ, ទោះបីនិយាយនឹងខ្មែរគ្នាឯង ក៏ថា ទិតៀន ដែរ, ថែមទាំងយល់ថាពាក្យ ទិតៀន មិនសូវធ្ងន់ខ្លាំងស្មើនឹងពាក្យ តិះដៀល, ថែមទាំងអ្នកខ្លះសរសេរ ទិតៀន, ខ្លះ ទិទៀន, ខ្លះ ទិចទៀន ផ្សេងគ្នាទៅទៀត, ព្រោះមានទម្លាប់ផ្សេងៗគ្នា ។ សៀមថាសម្ដីខ្មែរមិនច្បាស់ តាមសំឡេងដើម,គួរតែខ្មែរថាតាមសំឡេងសម្ដីរបស់យើង (ជាការប្រពៃ) ។ នេះជាប្រវត្តិនៃពាក្យ តិះ ក្លាយជា ទិ, តំណិះ ជា តាំហ្និ, តិះដៀល ជាទិតៀន។