ប្រែសម្រួល : កញ្ញាដាលីស ៖ ទិន្នន័យពីក្រុមការងារទប់ស្កាត់កូវីដ១៩ របស់ឥណ្ឌូនេស៊ីបានបង្ហាញថា ប្រទេសនេះបានរាយការណ៍ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាខ្ពស់បំផុតប្រចាំថ្ងៃគឺរហូតដល់ ៤០.៤២៧ នាក់កាលពីថ្ងៃចន្ទទី១២កក្កដា។
ឥណ្ឌូនេស៊ីក៏បានរាយការណ៍ផងដែរអំពីការស្លាប់ដោយកូវីដចំនួន ៨៩១ នាក់ ដោយកើនឡើងសរុបរហូតដល់ ៦៧.៣៥៥ នាក់។ ឥណ្ឌូនេស៊ីបានរាយការណ៍ករណីឆ្លងជាង ២,៥ លានគិតរហូតមកទល់ឥឡូវ៕
កូនសិស្សទទួលវ៉ាក់សាំង Sinovac ខណៈឥណ្ឌូនេស៊ីអនុញ្ញាតឱ្យចាក់វ៉ាក់សាំងនេះដល់ក្មេងអាយុ១២ដល់១៨ឆ្នាំ