ដោយៈអង្គារ៍ហេង/ភ្នំពេញៈ កាលពីថ្ងៃចន្ទ ទី១២ ខែកក្កដាលោក ប៊ុន សុភ័ក្ត្រ អភិបាលរងខណ្ឌ លោក គីម វុត្ថា ប្រធានផ្នែកប្រជាការពារខណ្ឌដឹកនាំកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌចុះរៀបចំ សណ្តាប់ធ្នាប់តាមដងផ្លូវក្នុងមូលដ្ឋានខណ្ឌដូនពេញមាន មហាវិថីព្រះមុនីវង្ស មហាវិថីព្រះនរោត្តម មហាវិថីព្រះសីហនុ មហាវិថីព្រះស៊ីសុវត្ថិ មហាវិថីព្រះសុរាម្រិត ផ្លូវជាតិលេខ៥ ផ្លូវលេខ១៣ ផ្លូវលេខ១៤៤. ១០៦ .១០៨ .១៣៦ ដោយបានស្ទូចរថយន្តចតឥតសណ្តាប់ធ្នាប់យកទៅរក្សាទុកនៅអធិការដ្ឋានគរបាលខណ្ឌដូនពេញចំនួនពីរ គ្រឿង និងចាក់សោរកង់រថយន្តទុកនៅនឹងកន្លែងបានចំនួនពីរគ្រឿង ឃាត់រថយន្តធុនធំ ចំនួនពីរគ្រឿង មករក្សារទុកនៅសាលាខណ្ឌ។
បន្ថែមទៀតនោះ ក្រុមការងាររដ្ឋបាលខណ្ឌបានចុះធ្វើកំណត់ហេតុណែនាំឲ្យកាត់សំយ៉ាបរបស់ឃ្លាំងលក់រថយន្តចេញ និងបាញ់ថ្នាំកណត់ឲ្យប្រើប្រាស់ចិញ្ចើមផ្លូវ១ភាគ៣ ជាបណ្តោះអាសន្ន នៅឃ្លាំងរថយន្តតាមបណ្ដោយផ្លូវលេខ១០២ និងផ្លូវលេខ៦៧ បានចំនួន ១០ទីតាំង៕/PC