លោក លុយ ដា​វីត រដ្ឋលេខាធិការ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ជា​ឧ​ត្ត​ម​មន្តី្រ​កម្ពុជា​ទទួលបន្ទុក​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប បានប្រកាស​ជា​ផ្លូវការ​ថា កម្ពុជា​នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ នៅ​ថ្ងៃទី​២៥-២៦ ខែវិច្ឆិកា​ចុងឆ្នាំ​នេះ​តាមរយៈ​ប្រព័ន្ធ​វីដេអូ​។​សេចក្តីសម្រេច​នេះ​ធ្វើឡើង​ស្របតាម​អនុសាសន៍​ណែនាំ​របស់​គណៈកម្មាធិកា​រ​ជាតិ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ដោយបាន​បញ្ជាក់ថា ការរៀបចំ​កិច្ចប្រជុំ​កំពូល​ជា​លក្ខណៈ​រូបវ័ន្ត​គឺ​នឹងមិន​មាន​សុវត្ថិភាព​ដល់​បណ្តា​ថ្នាក់ដឹកនាំ​នៃ ប្រទេស​ដៃគូ ASEM ដែល​នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​នោះឡើយ ហើយ​វា​ក៏​មិនអាច​ប្រព្រឹត្តទៅបាន​ផងដែរ

Jul 13, 2021

លោក លុយ ដា​វីត រដ្ឋលេខាធិការ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ជា​ឧ​ត្ត​ម​មន្តី្រ​កម្ពុជា​ទទួលបន្ទុក​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប បានប្រកាស​ជា​ផ្លូវការ​ថា កម្ពុជា​នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ នៅ​ថ្ងៃទី​២៥-២៦ ខែវិច្ឆិកា​ចុងឆ្នាំ​នេះ​តាមរយៈ​ប្រព័ន្ធ​វីដេអូ​។​សេចក្តីសម្រេច​នេះ​ធ្វើឡើង​ស្របតាម​អនុសាសន៍​ណែនាំ​របស់​គណៈកម្មាធិកា​រ​ជាតិ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ដោយបាន​បញ្ជាក់ថា ការរៀបចំ​កិច្ចប្រជុំ​កំពូល​ជា​លក្ខណៈ​រូបវ័ន្ត​គឺ​នឹងមិន​មាន​សុវត្ថិភាព​ដល់​បណ្តា​ថ្នាក់ដឹកនាំ​នៃ ប្រទេស​ដៃគូ ASEM ដែល​នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​នោះឡើយ ហើយ​វា​ក៏​មិនអាច​ប្រព្រឹត្តទៅបាន​ផងដែរ៕