តាមរយៈ​ក្រសួងទេសចរណ៍ សមាគម និង​សហព័ន្ធ​ធំៗ ក្នុង​វិស័យ​ទេសចរណ៍ ចំនួន ៦ បានរួម​គ្នា ថ្លែងអំណរគុណ ចំពោះ​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ដាក់ចេញ គោលនយោបាយ យុទ្ធសាស្ត្រ និង​វិធាន​ការជួយ ដល់​វិស័យ​ទេសចរណ៍ បាន​ទាល់​ពេលវេលា និង​ចំ​គោលដៅ ក្នុងអំឡុងពេល​ជួប​វិបត្តិ នៃ​ការរីក​រាលដាល ជំងឺ​កូ​វីដ​-១៩ នៅ​ទូទាំងប្រទេស កម្ពុជា​នេះ​។​