កម្លាំងស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យរួមកម្លាំងនគរបាលវរការពារព្រំដែនគោកលេខ៩០៥និង៧០២បានចុះសំអាតទីតាំងលានដំឡូងដែលទុកចោលមួយកន្លែងសម្រាប់ត្រៀមធ្វើជាកន្លែងចត្តាឡីស័កសម្រាប់ពលករឆ្លងដែនមកពីប្រទេសថៃ។ទីតាំងនោះស្ថិតភូមិគោកប្រសាទ សង្កាត់កូនក្រៀល ក្រុងសំរោង ។សកម្មភាពនេះធ្វើឡើងបន្ទាប់ពីមណ្ឌលធ្វើចត្តាឡីស័កផ្សេងៗទៀតក្នុងខេត្តនេះបានពេញអស់ហើយ។