ដោយ​:​សៅ​វ៉ា​ឌី​/​ព្រះវិហារ​: សម្ភារ និង​បរិក្ខា​ជាច្រើន​មុខ ដែលជា​អំណោយ​របស់​សាលាដំបូង​ខេត្តព្រះវិហារ ត្រូវបាន​បន្ត​នាំយកទៅ​ប្រគល់ជូន​អង្គ​ភា​ពន្ធនាគារ​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា​នេះ សម្រាប់​ដោះស្រាយ​ការខ្វះខាត​ស្របពេល​វិបត្តិ​ជំងឺ​កូ​វីដ​១៩ កំពុង​ឆ្លង​រីក​រាល​ជាស​កល​។​

​លោក វុ​ធ សា​វី ព្រះរាជអាជ្ញារង និង​ជា​អ្នក​នាំពា​ក្ស​សាលាដំបូង​ខេត្តព្រះវិហារ បានឱ្យដឹងថា ថ្ងៃនេះ​រូបលោក រួមជាមួយ​លោក សេង ម៉េង​ស្រ៊ុន ព្រះរាជអាជ្ញារ​រង តំណាង​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​សាលាដំបូង​ខេត្តព្រះវិហារ បាន​បន្ត​នាំ​អំណោយ​មក​ប្រគល់ជូន​អង្គភាព​ពន្ធនាគារ​ខេត្ត សម្រាប់​ដោះស្រាយ​ការខ្វះខាត​ប្រើប្រាស់​ប្រចាំថ្ងៃ និង​មួយផ្នែក​ទៀត សម្រាប់​ប្រើប្រាស់​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩​។​

​សូមបញ្ជាក់ថា អំណោយ​ដែល​នាំយកមក​ប្រគល់ជូន​មាន​៖ ម៉ាស​ចំនួន​២៥០០​ម៉ាស អាល់កុល ត្រីខ ទឹកស៊ីអ៊ីវ និង​មី​៕​/PC