​ប្រែ​សម្រួលៈ​វាសនា​/​គូ​ឡា​ឡាំ​ពួរ​៖ ម៉ាឡេស៊ី​បាន​រាយការណ៍​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​ខ្ពស់បំផុត​ចំនួន​១១.០៧៩​នាក់​កាលពី​ថ្ងៃ​អង្គារ​ទី​១៣​កក្កដា ចំ​ពេល​បណ្តា​មន្ទីរពេទ្យ​និង​មណ្ឌល​ទទួល​អ្នក​កើតកូ​វីដ​ជោរជន់​ដោយ​​អ្នកជំងឺ​។​

​ការឆ្លង​ខ្ពស់បំផុត​កាលពី​មុន​នៅក្នុង​ប្រទេស​នេះ គឺ​ចំនួន​៩.៣៥៣​នាក់​កាលពី​ថ្ងៃ​សៅរ៍​បួន​ថ្ងៃមុន ។​ថ្ងៃ​អង្គារ​ម៉ាឡេស៊ី​ក៏មាន​អ្នកជំងឺ​កូវី​ដ​១៩​ស្លាប់​ចំនួន​១២៥​នាក់ និង​៩៧០​នាក់​កំពុង​ស្ថិត​នៅក្នុង​បន្ទប់​​សង្គ្រោះបន្ទាន់​។​

​សេ​ឡាន់​ហ្គ័​រ រដ្ឋ​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ មាន​អ្នក​ឆ្លង​៥.២៦៣​នាក់ បន្ទាប់មក ទឹកដី​សហព័ន្ធ​គូ​ឡា​ឡាំ​ពួរ មាន​អ្នក​ឆ្លង​១.៥២១​នាក់​កាលពី​ម្សិលមិញ​។​

​ជាមួយ​នឹង​អ្នក​កើតកូ​វីដ​១៩​សរុប​៨៥៥.៩៤៩​នាក់ ម៉ាឡេស៊ី ជា​ប្រទេស​មាន​អ្នក​ឆ្លង​ជំងឺ​នេះ​ខ្ពស់​បំផុត​មួយ​នៅ​អាស៊ី​អាគ្នេយ៍​បើ​ធៀប​នឹង​ចំនួន​ប្រជាជន​។​ហេតុផល​មួយ​នៃ​ការឆ្លង​ច្រើន​បែប​នេះ គឺ​ការ​លេច​​ឡើង​វីរុស​បំប្លែង​ខ្លួន​ប្រភេទ ដែល​តា ដែល​អាច​ចម្លង​តាម​ខ្យល់ នេះ​បើ​តាម​អគ្គនាយក​សុខាភិបាល​ម៉ាឡេស៊ី​លោក នួ​រ ហ៊ី​សាម អាប់​ឌុល​ឡា​។​

​លោក​បាន​ប្រាប់​សន្ន​សីទ​កាសែត​មួយ​ថា «​យើង​ជូនដំណឹង​ថា វីរុស​ដែល​តា ឥឡូវ​ក្លាត​ជា​ប្រភេទ​វីរុស​កូរ៉ូណា​ត្រួតត្រា​លើ​វីរុស​ប្រភេទ​ផ្សេងៗ​ហើយ​នៅ​ម៉ាឡេស៊ី​»​។​

​លោក​បាន​បន្ថែមថា ចំនួន​ឆ្លង​ត្រូវ​រំពឹងថា​នឹង​កើនឡើង​នៅ​២​សប្តាហ៍​ខាង​មុខ​មុន​ពេល​វា​នៅ​នឹង​៕

​ចំនួន​ឆ្លង​ត្រូវ​រំពឹងថា​នឹង​កើនឡើង​នៅ​២​សប្តាហ៍​ខាង​មុខ​