កម្លាំងនគរបាលខណ្ឌកំបូល បានបញ្ជូនសង្ឃក្លែងក្លាយ ១៨ នាក់ ទៅកាន់សាលាដំបូង រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ នេះ ដើម្បីផ្ដន្ទាទោសតាមច្បាប់ ក្រោយពេលចាប់ពួកគេបាន ពាក់ព័ន្ធនឹងការក្លែងកាយ ជាសង្ឃភេទ ដើរបិណ្ឌបាត្រ បោកប្រាស់ប្រជាពលរដ្ឋ ក្នុងភូមិសាស្ដ្រខណ្ឌកំបូល។