ទាក់ទងនឹងបញ្ហាជំងឺកូវីដ-១៩ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាឱ្យមន្ត្រីរាជការ ក្រោមឱវាទ ពិនិត្យលទ្ធភាព ប្រើប្រាស់អគារឃ្លាំង ដែលនៅទំនេររៀបចំធ្វើជាកន្លែង ធ្វើចត្តាឡីស័ក សម្រាប់មន្ត្រី ដែលឆ្លងមេរោគ កូវីដ-១៩ គ្មានលទ្ធភាពធ្វើចត្តាឡីស័ក នៅផ្ទះ និងអ្នកចង់ធ្វើចត្តាឡីស័ក នៅទីនេះ។