​ដោយៈ​ជា​សីហៈ​/​ភ្នំពេញៈ​ដើម្បី​ចូលរួម​ក្នុង​ដល់​ការគាំទ្រ​វិស័យ​ទេសចរណ៍​ក្រុមហ៊ុន​អាកាសចរណ៍​កា​ថេ​ប៉ាស៊ីហ្វិក​(CATHAYPACIFIC) បានសម្រេច​ចាប់ដំណើរការ​ជើងហោះហើរ​របស់ខ្លួន​ទ្បើង​វិញ​ជាមួយនឹង​កម្ពុជា ។

​តាម​ការអះអាង​របស់​ក្រុមហ៊ុន​នេះ ជើងហោះហើរ​នេះ គឺ​នឹង​បើក​ចាប់ពី​ថ្ងៃទី​៣០​ខែកក្កដា​ឆ្នាំ​២០២១​តទៅ​ពី​គោលដៅ​ភ្នំពេញ​-​ហុងកុង ដោយមាន​ការអនុវត្ត​តាម​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ​ត្រឹមត្រូវ​។

​ប្រភព​ដដែល​បាន​បន្តថា ការហោះហើរ​ឡើងវិញ​នេះ គឺ​មិនមែន​រាល់ថ្ងៃ​ទេ គឺ មាននៅ​ថ្ងៃទី ៣០ ខែ កក្កដា មួយ​ជើង ថ្ងៃទី ១៣ សីហា មួយ​ជើង និង ថ្ងៃ ២៧ សីហា​មួយ​ជើង​ទៀត ហើយ​ក្រុម​នឹង ជូនដំណឹង​អំពី ការធ្វើ​បច្ចុប្បន្នភាព​នៃ​ជើងហោះហើរ​របស់ខ្លួន​ជាថ្មី ។​.mara