​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​(​ដេលី​មែ​ល​) ៖ ក្រុមមន្ត្រី​ជប៉ុន​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៥​កក្កដា​ថា បុគ្គលិក​យ៉ាងហោចណាស់ ៨ នាក់​នៅ​ឯ​សណ្ឋាគារ​ជប៉ុន​ដែល​រៀបចំ​ទទួល​ក្រុមកីឡា​យូ​ដូ​អូឡាំពិក​​ប្រេ​ស៊ីល បាន​ធ្វើតេស្តិ៍​វិជ្ជមាន​មេរោគ​កូរ៉ូណា​។​

​ក្រុម​មន្ត្រី​សុខាភិបាល​និង​កីឡា​នៅឯ​ទីក្រុង​ហា​ម៉ា​ម៉ា​តស៊ូ​ស្ថិត​នៅ​ភាគ​ខាងលិច​ទីក្រុង​តូ​ក្យូ​បាន​និយាយថា ការពិនិត្យ​រក​មេរោគ​កូរ៉ូណា​ត្រូវបាន​ធ្វើឡើង​មុនពេ​ល​ប្រតិភូ​យូ​ដូ​ដែល​មាន​សមាជិក​ប្រហែ​ល ៣០ នាក់​បាន​ទៅ​ដល់​ទីនោះ​កាលពី​ថ្ងៃ​សៅរ៍​។​

​ពួកគេ​បាន​និយាយថា គ្មាន​អ្នក​ឆ្លង​ណា​ម្នាក់​បាន​ប៉ះពាល់​ជាមួយ​អត្ត​ពលិក​ប្រេ​ស៊ីល​នោះឡើយ​។​

​ដំណឹង​នេះ​កើតឡើង​ខណៈ​ទីក្រុង​តូ​ក្យូ​ត្រៀម​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​កីឡា​អូឡាំពិក ដែល​ភាគច្រើន​ធ្វើ​បិទទ្វារ ដោយ​វិធានការ​ប្រឆាំង​នឹង​មេរោគ​កូរ៉ូ​ណា​យ៉ាង​តឹងរ៉ឹង​ត្រូវបាន​ដាក់​លើ​អត្ត​ព​លិក ក្រុមមន្ត្រី និង​អ្នកសារព័ត៌មាន​។​

​លោក យ៉ូ​ស៊ីណូ​ប៊ូ សាវ៉ា​ដា ជា​មន្ត្រី​កីឡា​ប្រចាំ​ទីក្រុង​បាន​និយាយថា “​មាន​តែ​អ្នក​ដែល​មាន​ភស្តុតាង​នៃ​ការធ្វើ​តេស្តិ៍​អវិជ្ជ​មាន​ប៉ុណ្ណោះ​កំពុង​ធ្វើការ​ជាមួយ​ក្រុមកីឡា​យូ​ដូ​”​។​

​លោក​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា “​យើង​បាន​ពន្យល់​ក្រុម​យូ​ដូ​នេះ​ថា​មានតែ​បុគ្គលិក​ដែល​មាន​សុខភាព​ល្អ​ប៉ុណ្ណោះ​កំពុងធ្វើការ​ក្នុង​ក្រុម​នេះ​។ យើង​គិតថា​ពួកគេ​បាន​យល់​ពី​ស្ថានភាព​នេះ​និង​វិធានការ​ប្រឆាំង​នឹង​កូ​វីដ​របស់​យើង​”៕

​អត្ត​ព​លិក ក្រុមមន្ត្រី និង​អ្នកសារព័ត៌មាន នឹង​ស្ថិត​ក្រោម​ការ​រឹតត្បិត​ទប់ស្កាត់​កូវី​ដ​១៩ យ៉ាង​តឹងរ៉ឹង​អំឡុង​អូឡាំពិក​ក្រុង​តូ​ក្យូ​