នៅព្រឹកថ្ងៃទី១៥ កក្កដា ២០២១ នេះ អភិបាលខេត្ត កំពង់ឆ្នាំង លោក ស៊ុន សុវណ្ណរិទ្ធ និងលោក ឈឹម ផល្លា ប្រធាននាយកដ្ឋានផ្លូវថ្នល់ និងជាប្រធានគម្រោងផ្កូវជាតិលេខ៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងមន្ត្រីជាច្រើនរូប បានចុះត្រួតពិនិត្យការងា សំណង់រូបសំណាកឆ្នាំងដី នៅរង្វង់មូលផ្លូវវាងក្រុង និងរចនាបទសួនច្បារ បរិវេណឆ្នាំងដី និងបន្តបង្ហូស ទៅដាំដើមឈើ លម្អទ្រូងផ្លូវជាតិលេខ៥ ដែលកំពុងសាងសងថ្មី ជាផ្លូវអាស៊ាន។