ដោយ: បាយ័ន/សៀមរាបៈ លោក ពឹង គិមឆេន អតីតនាយកសាលាបឋមសិក្សាវត្តបូព៌ ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា សម្រេចតែងតាំងជាជាទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា មានឋានៈស្មើប្រធាននាយកដ្ឋាន។ នេះបើយោងតាមអនុក្រឹត្យ ចុះហត្ថលេខាដោយសម្ដេច ថ្មីៗនេះ ។
លោក ពឹង គឹមឆេន ត្រូវដល់អាយុចូលនិវត្តន៍ ហើយនាយកសាលាថ្មី ត្រូវបានក្រសួង ផ្តល់ការតែងតាំងទៅនាយករង១សាលានេះមួយ រូប។
នៅក្រោមការគ្រប់គ្រងរបស់ លោក ពឹង គឹមឆេន សាលាបឋមសិក្សាវត្តបូព៍ គឺជាសាលាកម្រងលំដាប់ស្តង់ដា ហើយជាប់ចំណាត់ថ្នាក់ជាសាលាល្អនិងគំរូទូទាំង ប្រទេសថែមទៀតផង ហើយមាតាបិតាសិស្សគ្រប់រូបនៅក្នុងក្រុងសៀមរាបតែងតែ ប្រាថ្នាចង់ឱ្យកូនៗបានចូលរៀនសាលានោះគ្រប់ៗគ្នាថែមទៀតផង៕/PC