ប្រែសម្រួលៈវាសនា៖ ការធ្លាក់ភ្លៀងខ្លាំងនិងទឹកជំនន់ដែលវាយប្រហារអឺរ៉ុបខាងលិច បានសម្លាប់មនុស្សយ៉ាងតិច១៩នាក់នៅអាឡឺម៉ង់ និងនាំអោយបាត់ខ្លួនមនុស្សប្រមាណ៥០នាក់ទៀត នៅពេលទឹកជំនន់ពន្លិចផ្ទះជាច្រើនកាលពីថ្ងៃព្រហស្បតិ៍។
ភ្លៀងខ្លាំងមិនធម្មតាក៏បានវាយប្រហារប្រទេសលុចហ្សំបួរ ហូឡង់និងបែលហ្សិច កន្លែងដែលមនុស្ស២នាក់ទៀតត្រូវបានគេរាយការណ៍ថាស្លាប់។
នៅអាឡឺម៉ង់បុគ្គលិកជួយសង្គ្រោះត្រូវបានបញ្ជូនតាមឧទ្ធម្ភាគចក្រទៅស្ទូចយកមនុស្សនៅតាមផ្លូវនិងពីដំបូលផ្ទះ នៅពេលយោធាអាឡឺម៉ង់បាននិយាយថា ខ្លួននឹងបញ្ចូនទាហាន៣០០នាក់ទៅកាន់រដ្ឋ២ដើម្បីជួយការងារជួយសង្គ្រោះ៕
ផ្ទះខូចខាតដោយទឹកហូរខ្លាំងនៅទន្លេអានៅអាឡឺម៉ង់ខាងលិច