ដោយ៖រ៉ាម៉ន / ភ្នំពេញ៖ រដ្ឋបាលខណ្ឌចំការមន កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ បានរៀបចំកិច្ចប្រជុំ អនុគណៈកម្មការគ្រប់គ្រង ថែទាំ និងព្យាបាល អ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ថ្នាក់ខណ្ឌចំការមន ក្រោមវត្តមានលោក ថេង សុថុល អភិបាលខណ្ឌចំការមន ដោយមានការចូលរួមពីលោក-លោកស្រី អភិបាលរងខណ្ឌ, លោកនាយក-នាយករងរដ្ឋបាលខណ្ឌ, លោកអធិការរង នគរបាលខណ្ឌ, លោកមេបញ្ជាការរង កងរាជអាវុធហត្ថខណ្ឌ, លោក-លោកស្រី ប្រធាន-អនុប្រធាន ការិយាល័យ-អង្គភាពចំណុះ រដ្ឋបាលខណ្ឌ, លោកចៅសង្កាត់ ទាំង៥, លោនាយប៉ុស្ដិ៍នគរបាល សង្កាត់ទាំង៥, ប្រធានមណ្ឌលសុខភាព ផ្សារដើមថ្កូវ និងមន្ត្រីពាក់ព័ន្ធ៕/v