Liverpool ចំណាយ​ជាង ១ ពាន់​លាន​ដុល្លារ​ហើយ​នៅតែ​មិនអាច​ឈ្នះ​ពាន EPL លើក​នេះ​ទិញ​សា​ឡេះ តម្លៃ​ជិត ៥០ លាន​ដុល្លារ អាច​លើក​ពាន​បាន​ឬទេ​?

1521
ចែករម្លែក

​ការប្រឹងប្រែង​ទាំងអស់​សង្ឃឹម​របស់ Liverpool ដើម្បី​បញ្ចប់​ភាព​គ្មាន​ពាន​លី​ក​កំពូល រយៈពេល ២៧ ឆ្នាំ​មកនេះ គឺ​ត្រូវ​ពឹង​ផ្អែកលើ​ការមកដល់​របស់​ខ្សែប្រយុទ្ធ​ស្លាប​របស់ Roma គឺ​កីឡាករ មហាម៉ាត់ សា​ឡេះ ដែល​នឹង​ក្លាយជា​កីឡាករ​ចំណូល​ថ្មី​ថ្លៃ​បំផុត​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លិប​ហង្ស​ក្រហម​។​

​កំណត់ត្រា ដែល​បាន​រក្សា​តាំងពី​ពេលដែល​ក្លិប​ទិញ​កីឡាករ​អ៊ែន​ឌី ខេ​រ៉ូ​ល ក្នុងតម្លៃ ៣៥ លាន​ផោន (​ជាង ៤៤ លាន​ដុល្លារ​) នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ​ខែមករា ឆ្នាំ ២០១១ នឹងត្រូវ​បំបែក​ឆាប់ៗ​នេះហើយ នៅពេល​លោក​ជួ​ហ្គិ​ន ក្លប់ ផ្តោត​គោលដៅ​ប្រមាញ់​យកពាន​ព្រីម​ញឺ​លី​ក (EPL) ជាមួយ​ការចំណាយ​ដ៏​ច្រើន​។​

​ការ​ឆ្មក់​ចូល​ទីផ្សារ​បាន​មុន និង​ការចំណាយ​ធំ ពិតណាស់ គឺ​ល្មម​ធ្វើឱ្យ​ប្រិយមិត្ត​ហង្ស​ក្រហម ប្រកាស​ដោយ​មោទនភាព​នូវ​ពាក្យស្លោក​ប្រចាំត្រកូល​របស់​ពួកគេ គឺ “​ឆ្នាំនេះ​គឺជា​ឆ្នាំ​របស់​យើង​”​។​

​តាំងពី​ឈ្នះ QPR ២-១ នៅ​ទឹកដី Anfield នៅ​ថ្ងៃទី ២៨ ខែមេសា ១៩៩០ រួច​លើក​ពាន​លី​ក​កំពូល​មក វា​បាន​ក្លាយជា​ពាន​ចុងក្រោយ ដែល Liverpool ឈ្នះ ហើយ​នៅពេលដែល​លី​ក​នេះ​ប្តូរ​ឈ្មោះ​មក English Premier League ហង្ស​ក្រហម​មិនទាន់មាន​វាសនា​កាន់​ពាន​នេះ​នៅឡើយ​ទេ​។​

​ក្លិប​បាន​ចំណាយ​យ៉ាងច្រើន​ក្នុង​រយៈពេល ២៧ ឆ្នាំ​មកនេះ​ដើម្បី​លើក​ពាន​ព្រីម​ញឺ​លី​ក​ឱ្យបាន ពោលគឺ​ចំណាយ​អស់​រហូត ៩០៩ លាន​ផោន (១.១៥០ លាន​ដុល្លារ​) តែ​នៅ​មិនអាច​លើក​ពាន​បានសម្រេច​។ ហើយ​ការមកដល់​របស់​កីឡាករ សា​ឡេះ (៣៩​លាន​ផោន ឬ ៤៩ លាន​ដុល្លារ​) នឹង​ធ្វើឱ្យ​ខ្ទង់ចំណាយ​កើន​ដល់ ៩៥០ លាន​ផោន ប៉ុន្តែ​សំណួរ​ថា​តើ​ពួកគេ​អាច​លើក​ពាន​ព្រីម​ញឺ​លី​ក​បានទេ នៅតែ​នៅ​រង់ចាំ​អ៊ុត​មើល​ចម្លើយ​នា​រដូវ​កាល​ក្រោយនេះ​៕

Liverpool ចំណាយ​ជាង ១ ពាន់​លាន​ដុល្លារ​ហើយ នៅតែ​មិនអាច​លើក​ពាន EPL

​មហាម៉ាត់ សា​ឡេះ នឹង​មកដល់ Liverpool ឆាប់ៗ​នេះ​

 

ទីតាំងផ្សាយពាណិជ្ជកម្ម