មេដឹកនាំ​ចាស់​បំផុត និង ក្មេង​បំផុត នៅ​អាស៊ី​

1717
ចែករម្លែក

​មេដឹកនាំ​ម៉ាឡេស៊ី លោក មហា​ធៀ មហាម៉ាត់ បាន​ក្លាយជា​ប្រមុខរដ្ឋ​ចាស់​បំផុត​របស់​ពិភពលោក​។ តើ​គាត់​ប្រៀបធៀប​នឹង​មេដឹកនាំ​អាស៊ី​ដទៃទៀត​យ៉ាងដូចម្តេច​ដែរ​?

១. លោក មហា​ធៀ មហាម៉ាត់ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី អាយុ ៩២ ឆ្នាំ​។


២. ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ អាយុ ៧៣ ឆ្នាំ​។​


៣. នាយករដ្ឋមន្ត្រី​ឡាវ លោក ថោង​លុន ស៊ី​សូលី​ត អាយុ ៧២ ឆ្នាំ​។​


៤. នាយករដ្ឋមន្ត្រី​បង់​ក្លា​ដែ​ស លោកស្រី សេក ហា​ស៊ីណា អាយុ ៧០ ថត​ជាមួយ​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង​។​


៥. នាយករដ្ឋមន្ត្រី​ស្រីលង្កា លោក រ៉ានី​ល វី​ក​ក្រេ​មេ​ស៊ី​ង​ហ្គេ អាយុ ៦៩ ឆ្នាំ​។​


៦. នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក ណារិន​ដ្រា ម៉ូ​ឌី អាយុ ៦៧ ឆ្នាំ​។​


៧. ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូ​ន ចែ​អ៊ី​ន អាយុ ៦៥​ឆ្នាំ​។​


៨. ប្រធានាធិបតី​មី​យ៉ាន់​ម៉ា លោក វីន មីន អាយុ ៦៦ ឆ្នាំ​។​


៩. នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ លោក ខាត​ហ្គា ប្រាសាដ អូ​លី (​ស្តាំ​) អាយុ ៦៦ ឆ្នាំ​។​


១០. នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក លី សៀន​ឡុង អាយុ ៦៦ ឆ្នាំ​។​


១១. នាយករដ្ឋមន្ត្រី​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន អាយុ ៦៥ ឆ្នាំ​។​


១២. ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង អាយុ ៦៤ ឆ្នាំ​។​


១៣. នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ិន​ហ្សូ អា​បេ អាយុ ៦៣ ឆ្នាំ​។​


១៤. នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចាន់​អូ​ចា អាយុ ៦៤ ឆ្នាំ​។​


១៥. ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូ​កូ វី​ដូ​ដូ អាយុ ៥៦ ឆ្នាំ​។​


១៦. ស្តេច​ព្រុយ​ណេ ស៊ុ​លត​ង់ ហា​ជី ហា​សា​ណា​ល់ បូល​គី​អាស ព្រះជន្ម ៥១ វស្សា​។


១៧. នាយករដ្ឋមន្ត្រី​ប៊ូ​តង់ លោក សឺ​រីង ថូ​ប​ហ្គេ អាយុ ៥២ ឆ្នាំ​៕

ដោយ៖ កញ្ញាដាលីស

 

ទីតាំងផ្សាយពាណិជ្ជកម្ម