​ស្ត្រី​ម្នាក់​ស្លាប់ និង​១១​នាក់​ទៀត ត្រូវ​ជួយសង្គ្រោះ​ក្នុងករណី​ឆេះ​ទូក​នៅ​កណ្តាល​សមុទ្រ

66

​ដោ​យះ​ស​រិ​ទ្ធ​/​ព្រះសីហនុ​៖មាន​ហេតុការណ៍​ឆេះ​ទូក​ដឹក​អីវ៉ាន់​បានកើត​ឡើង​នៅ​កណ្តាល​សមុទ្រ​នៅក្នុង​ដែន​រដ្ឋបាល​នៃ​កោះរ៉ុង​បណ្ដាល​ឲ្យ​ស្ត្រី​ចំណាស់​ម្នាក់​ស្លាប់ តែ​ជនរងគ្រោះ​១១​នាក់​ផ្សេងទៀត​ត្រូវបាន ជួយសង្គ្រោះ​ទាន់ពេលវេលា ។​

​ករណីនេះ បាន​កើតឡើង​កាលពី​ម៉ោង ៩៖៣០​នាទី​ព្រឹក ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២១​កន្លងទៅ​ថ្មីៗ​នេះ ។

​ប្រភព​បាន​ឲ្យ​ដឹងថា​នៅវេលា​កើតហេតុ​ខាងលើ​មាន​ករណី​ឆេះ​ទូក​ដឹក​អីវ៉ាន់​ពី​ភូមិ​ដើមថ្កូវ​(​ឡ​ទឹកត្រី​)​មាន​ប្រជាពលរដ្ឋ​ជិះ​លើ​ទូក​ចំនួន​ជាង​១០​នាក់ នៅក្នុង​នោះ​ក្មេង ២​នាក់ ។

​បន្ទាប់ពី​ទទួលដំណឹង​ភ្លាម​លោក​នួន​ប៊ុន​ថុល​អភិបាលក្រុង​កោះរ៉ុង​បានចេញ​អូប័រ​ទៅ​ជួយសង្គ្រោះ​អ្នក​នៅលើ​ទូក​ដោយបាន​ស្រង់​អ្នករងគ្រោះ​បាន​ទាំង ១១​នាក់ តែមាន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ដើមថ្កូវ ម្នាក់​បាន​ស្លាប់​ឈ្មោះ ហ៊ីង ស្រស់ ភេទ​ស្រី អាយុ​៥០​ឆ្នាំ ៕​.mara