​រថយន្ត​ធំ​បុក​ជាមួយ​រថយន្ត​តូច​បណ្តាល​ឲ្យ​ស្លាប់​ពីរ​នាក់​របួសធ្ងន់​ម្នាក់​

1185
ចែករម្លែក

(​តាកែវ​)៖​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​បាន​បុក​ជាមួយ​រថយន្ត​កាមរី​បណ្តាល​ឲ្យ​ស្លាប់​ពីរ​នាក់​នៅនឹងកន្លែង​និង​របួសធ្ងន់​ម្នាក់​។​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​៣ ចន្លោះ​គីឡូម៉ែត្រ​លេខ ៩២-៩៣ ស្ថិតក្នុង​ភូមិ​បឹង​ម្កាក់ ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្តតាកែវ​កាលពី​រសៀល​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៧​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​មាន​រថយន្ត​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ានដាយ ប្រភេទ​សណ្តោង​រ៉ឺម៉ក​ពោង​ក្រឡុក​ស៊ីម៉ង់ត៍ ក្បាល​ពណ៌​ត្រេអ៊ី ពាក់​ស្លាក​លេខ រដ្ឋ ០៦ ៣-០០៣៩ របស់​ក្រុមហ៊ុន​មួយ​ដោយ​ដែល​បើកបរ​មកពី​ទិសខាងកើត​។

លុះ​មកដល់​ចំណុចកើតហេតុ​បាន​បុក​គ្នា​ជាមួយ​រថយន្ត​មួយគ្រឿង​ម៉ាក​កាមរី​ឆ្លាម ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2S-9840 បើកបរ​ដោយ​ឈ្មោះ ឌុល សៀ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​អ្នករត់​តាក់ស៊ី នៅ​ភូមិ​បុស្ស​ញិញ ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្តកំពត ស្លាប់​នៅនឹងកន្លែង​កើតហេតុ​។​ឯ​អ្នករួមដំណើរ​ជាមួយ​ចំនួន​២​នាក់ ទី​១-​ឈ្មោះ ធី​ម ចាន់​ធឿន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​កម្មករ​ធ្វើ​ថ្នល់ នៅ​ភូមិ​ដាន​គោម ឃុំ​ដាន​គោម ស្រុក​អង្គរជ័យ ខេត្តកំពត​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​។​ទី​២- ឈ្មោះ ធី​ម ចាន់​ធា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ​ធ្វើ​ថ្នល់ នៅ​ភូមិ​ឃុំ​ជាមួយគ្នា រងរបួស​ធ្ងន់​ដែល​បើកបរ​មកពី​ទិស​ខាងលិច​។​

​ក្រោយ​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យក្រុង​ដូន​កែវ​ហើយ​សមត្ថកិច្ច​ក៏​ចុះមក​ដល់​រួច​ធ្វើការ​ទៅតាម​នីតិវិធី​។​រីឯ​សាកសព​ទាំងពីរ​បានប្រគល់​ជូន​ក្រុមគ្រួសារ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​រៀងៗ​ខ្លួន ចំណែកឯ​វត្ថុតាង​រថយន្ត​ទាំងពីរ​ត្រូវបាន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់ ៕S/​ដោយ​ហូ​សាន់


ទីតាំងផ្សាយពាណិជ្ជកម្ម