​ ​អាជ្ញាធរ​អត់​មាន​ចំណាត់ការ​ទៅនឹង​គំនរ​សំរាម​នៅ​មាត់​ស្ទឹង​ព្រែក​ត្នោត​ក្នុង​ក្រុង​ច្បារមន​

1256
ចែករម្លែក

(​កំពង់ស្ពឺ​)៖​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ស្រប​មាត់​ស្ទឹង​ព្រែក​ត្នោត​បាន​ប្រ​ត្តិ​កម្ម​និង​អាជ្ញាធរ​ថា​អត់​មាន​ចំណាត់ការ​នឹង​គំនរ​សំរាម​ដែល​គេ​លួច​យក​ចាក់​ពីលើ​ប្រ​ព័​ន្ឋ​ទឹក​ស្អា​ត់​ខេត្តកំពង់ស្ពឺ​ដ៏​ស្អុយរលួយ​។​គំនរ​សំរាម​ដូច​កូនភ្នំ​នេះ​ស្ថិតនៅ​ចំណុច​ខាងក្រោយ​វិទ្យាល័យ​សុខា​ផល្លី​ក្នុង​
​ភូមិ​ពាណិជ្ជកម្ម​សង្កាត់​ច្បារមន​ខេត្តកំពង់ស្ពឺ​ដែលមាន​ចម្ងាយ​៨០០​ម៉ែត្រ​ពីលើ​ប្រ​ព័​ន្ឋ​ទឹកស្អាត​។​

​ប្រជាពលរដ្ឋ​ឈ្មោះ​ពៅ​សំ​អូន​រស់នៅ​ភូមិ​រំលោង​ប្រ​ឃ្លះ​សង្កាត់​សុ​ព័រ​ទេព​ក្រុង​ច្បារមន​បាន​និយាយថា​សព្វថ្ងៃនេះ​គាត់​ឃើញ​គំនរ​សំរាម​នៅតាម​មាត់​ស្ទឹង​ព្រែក​ត្នោត​គរ​ដូច​ភ្នំ​។​ជាពិសេស​ចំណុច​ខាងក្រោយ​វិទ្យាល័យ​សុខា​ផល្លី​និង​ពីក្រោយ​ខណ្ឌ​រដ្ឋា​បាល​ព្រៃឈើ​កំពង់ស្ពឺ​សុទ្ធសឹង​សំរាម​ស្អុយរលួយ​ជាពិសេស​ពេល​មាន​ភ្លៀង​គឺ​ទឹកស្អុយ​ដែល​ហូរ​ចេញពី​សំរាម​ធ្លាក់ចូល​ស្ទឹ​ក​ព្រែក​ត្នោត​។
​ប្រជា​​ពលរដ្ឋ​ក្នុង​ច្បារមន​ទាំងមូល​បាន​ប្រើប្រាស់​ទឹកស្ទឹង​នេះ​។​ម្យ៉ាងទៀត​ប្រ​ព័​ន្ឋ​ទឹកស្អាត​នៅ​ពីក្រោម​ទីតាំង​ដែល​គេ​ចាក់សំរាម​ទៀត​។​ប្រជាពលរដ្ឋ​បាន​សូម​ណូ​ម​ពរ​ទៅ​អាជ្ញាធរ​ក្រុង​ច្បារមន​ត្រូវ​ពិនិត្យ​និង​យក​សំរាម​នោះ​ចេញពី​មាត់​ស្ទឹង​ផង​។​

​ប្រជាពលរដ្ឋ​បាន​បន្តថា​រដូវ​នេះ​ជា​រដូវវស្សា​ឲ្យ​តែ​ភ្លៀង​ធ្លាក់​ម្តងៗ​តែងតែមាន​ទឹក​កង្វក់​ហូរ​ចូល​ស្ទឹង​ព្រែក​ត្នោត​បង្ក​ឲ្យ​មាន​ជំងឺ​ដ​ង្កា​ត់​ផ្សេងៗ​។​ពួកគាត់​រិះគន់ថា​ត្រង់ណា​ទៅ​ដែល​ហៅថា​ទីក្រុង​ស្អាត​បរិស្ថាន​ស្អាត​បើ​សំរាម​មាន​ពាសវាល​ពាសកាល​ជាពិសេស​សំរាម​គរ​ដូច​ភ្នំ​នៅជាប់​មាត់​ស្ទឹង​ព្រែក​ត្នោត​ឡើង​ស្អុយរ​លួច​គ្មាន​អាជ្ញាធរ​ណា​មើលឃើញ​បែបនេះ​។​

​ទាក់ទិន​ការមិនសប្បាយចិត្ត​រប​ស់​ប្រជាពលរដ្ឋ​ទៅនឹង​ករណី​សំរាម​នេះ​ភ្នាក់ងារ​សារព័ត៌មាន​រស្មី​កម្ពុជា​បាន​ទូរស័ព្ទ​ទៅ​លោកស្រី​ប៉ោក​សេដ្ឋា​អភិបាលក្រុង​ច្បារមន​ដើម្បី​សុំ​ការបកស្រាយ​ជុំវិញ​បញ្ហា​នេះ​កាលពី​រសៀល​ថ្ងៃទី​១៧​ខែកក្កដា​ឆ្នាំ​២០១៧​លោកស្រី​បាន​ឲ្យ​ដឹងថា​ក្រុង​នឹងដាក់​បំរាម​មិន​ឲ្យ​បងប្អូន​យក​សំរាម​និង​កាកសំណល់​ទៅ​ចោល​នៅ​កន្លែង​នោះ​ទៀត​។​

លោកស្រី​បាន​បន្តថា​បើសិន​ជាមាន​បងប្អូន​ណា​យកទៅ​ចោល​ទៀតហើយ​ខាង​ក្រុង​ឃើញ​និង​ចាប់​ឲ្យ​ទៅខាង​មន្ទី​បរិស្ថាន​ខេត្តកំពង់ស្ពឺ​ពិន័យ​តាមច្បាប់​។​រីឯ​សំរាម​ចាស់​លោកស្រី​និង​ឲ្យ​ខាង​ក្រុមហ៊ុន​ដឹក​យកទៅ​ចោល​នៅ​ទីតាំង​ចាក់សំរាម​ខាងលិច​ភូមិ​តា​មុ​ល​៕S/​ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​

ទីតាំងផ្សាយពាណិជ្ជកម្ម