ចិន​ជំរុញ​ឱ្យ​ឥណ្ឌា​ដក​កងទ័ព​ចេញពី​ទឹកដី​ចិន​

1299
ចែករម្លែក

​អ្នក​នាំ​ពា្យ​ក្រសួងការបរទេស​ចិន លោក លូ កាំ​ង បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ ទី​១៨ កក្កដា​ថា ឥណ្ឌា​មិន​ត្រូវឱ្យ​កងទ័ព​របស់ខ្លួន​ចូលក្នុង​ទឹកដី​ចិន​ទេ ។​

​កងទ័ព​ព្រំដែន​ឥណ្ឌា បាន​ឆ្លងកាត់​ព្រំដែន​ចូលក្នុង​ទឹកដី​ចិន​ពី​តំបន់​ព្រំដែន​រដ្ឋ​ស៊ី​ក​គីម (Sikkim) កាលពី​ខែមិថុនា​។ បន្ទាប់ពី​មាន​ភាពទាល់ច្រក​អស់​រយៈពេល​មួយខែ​មក​នោះ ឥណ្ឌា​នៅតែ​មិនបាន​ដក​កងទ័ព​ត្រឡប់​ចូល​ទឹកដី​របស់​ខ្លូន​វិញ​នោះទេ ។​

​លោក កាំ​ង បាន​និយាយ​នៅឯ​សន្និសីទកាសែត​មួយ​ថា ការចូល​របស់​កងទ័ព​ព្រំដែន​ឥណ្ឌា បាន​នាំឱ្យមាន​ការចាប់អារម្មណ៍​របស់​សហគមន៍​អន្តរជាតិ​។​

​លោក កាំ​ង បាន​និយាយថា អ្នកការទូត​បរទេស​មួយចំនួន​នៅ​ចិន បាន​និយាយថា “​ហេតុការណ៍​នេះ កំពុង​ធ្វើឱ្យមាន​ការព្រួយបារម្ភ និង​ពិបាក​យល់ ហើយ​បាន​ស្វែងរក​ការបញ្ជាក់​ពី​ចិន​”​។​

​លោក កាំ​ង បាន​បន្តថា “​ហេតុការណ៍​នេះ គឺ ជាក់ច្បាស់ ។ កងទ័ព​ឥណ្ឌា បាន​ឆ្លងកាត់​ព្រំដែន ដែល​ត្រូវ​បានកំណត់​និង​ទទួលស្គាល់​ទៅវិញទៅមក​នៅ​តំបន់​ព្រំដែន​ស៊ី​ក​គីម​”​។​

​អ្នកនាំពាក្យ​ចិន​រូបនេះ បាន​ជំរុញ​ឱ្យ​ឥណ្ឌា​យល់ច្បាស់​អំពី​ស្ថានភាព​នេះ ហើយ​ចាត់វិធានការ​ដើម្បី​ដក​កងទ័ព​ដើម្បី​បញ្ចៀស​ការកើនឡើង​នៃ​ភាព​តានតឹង​៕ ដោយ៖ សុខា

​អ្នក​នាំ​ពា្យ​ក្រសួងការបរទេស​ចិន លោក លូ កាំ​ង

ទីតាំងផ្សាយពាណិជ្ជកម្ម