កីឡាករ​គុន​ដាវ​កម្ពុជា យកបាន​មេដាយ សំរិទ្ធ ៤​គ្រឿង ពី​សឹង្ហ​បុរី​

2095
ចែករម្លែក

កាលពី​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៧ កីឡាករ​គុន​ដាវ​របស់​ប្រទេស​កម្ពុជា​៣​រូប បាន​ប្រកួត​ឈ្នះ​មេដាយ​សរុប​រហូត​ទៅដល់​៤​គ្រឿងក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​គុន​ដាវ​ជ្រើសរើស​ជើងឯក​សកល​វិទ្យាល័យ​អាស៊ី នៅ​ប្រទេស​សឹង្ហ​បុរី ។​

​ជា​រឿង​អបអរ​សម្រាប់​ប្រជាជន​កម្ពុជា​ដែល​កីឡាករ​គុន​ដាវ​កម្ពុជា យកបាន​មេដាយ សំរិទ្ធ ៤​គ្រឿង ពី​សឹង្ហ​បុរី​ខណៈ​មាន​តំណាង​អត្ត​ព​លិ​ក​តាម​សកល​វិទ្យាល័យ ចំនួន​១១ ប្រទេស​ក្នុង​តំបន់​អាស៊ាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​គុន​ដាវ​នេះ​។​

​លោក​សុខ អាង អគ្គលេខាធិកា​សហព័ន្ធ​កីឡា​គុន​ដាវ​កម្ពុជា បានឱ្យដឹងថា ក្រោយពី​កីឡាករ​គុន​ដាវ​កម្ពុជា​១​រូប​ចាញ់​ដោយ​ទទួលបាន​ត្រឹម​បទពិសោធន៍​ដ៍​ល្អ​ពី​ព្រឹត្តិការណ៍​ប្រកួត​កីឡា​គុន​ដាវ​ជ្រើសរើស​ជើងឯក​អាស៊ី​នៅ​ទីក្រុង​ហុងកុង ប្រទេស​ចិន​ដែល​ទើបនឹង​បញ្ចប់​កាលពី​ថ្ងៃទី ២០ ខែមិថុនា​នោះ ក្រុម​កីឡាករ​គុន​ដាវ មួយក្រុម​ទៀត ដែល​ចេញទៅ​ប្រកួត​នៅ​ប្រទេស​សឹង្ហ​បុរី ស្របគ្នា​នោះបាន​ប្រកួត​ឈ្នះ​មេដាយ សំរិទ្ធ ឯកត្តជន ១​គ្រឿង និង ជា​ក្រុម ៣​គ្រឿង មក​ជូន​កម្ពុជា​ពី​ការប្រកួត​ជ្រើសរើស​ជើងឯក​កីឡា​គុន​ដាវ​សកល​វិទ្យាល័យ​អាស៊ី​លើក​ទី​១៦ (16th Asian Varsity Fencing Championship) ដែល​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃទី ១៨ ដល់​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំំ​២០១៧ នៅ​ប្រទេស​សឹង្ហ​បុរី ។​

​លោក​បន្តថា អត្ត​ព​លិ​ក ៣​រូប​ដែល​ឈ្នះ​មេដាយ​នោះ មាន​កីឡាករ លោក ជី​ម ធារ៉ា ប្រកួត​ឈ្នះ មេដាយ សំរិទ្ធ លើ​វិញ្ញាសា​បុរស​ឯកត្តជន​ដាវ​តូច ឯ កីឡាករ ឃឹម សា​មាន និង កីឡាករ ថុង តាំង​ជីន ប្រកួត​វិញ្ញាសា បុរស​ក្រុម​ដាវ​ធំ ឈ្នះ​មេដាយ​ស​សំរិទ្ធ​៣​គ្រឿង​ជា​ក្រុម​ជាមួយនឹង​កីឡាករ​ជី​ម ធារ៉ា​៕

​កីឡាករ​គុន​ដាវ​កម្ពុជា យកបាន​មេដាយ សំរិទ្ធ ៤​គ្រឿង ពី​សឹង្ហ​បុរី​

ទីតាំងផ្សាយពាណិជ្ជកម្ម