ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ ដោយ​អនុវត្តតាម​ការដឹកនាំ របស់លោក ឃឹម ស៊ុន​សូ​ដា អភិបាល ខណ្ឌ​កំបូល និង​ជា​ប្រធាន​ក្រុមការងារ ពិគ្រោះ​យោបល់ ថែទាំ ព្យាបាល អ្នកជំងឺ​កូ​វីដ​-១៩ នៅតាម​ផ្ទះ និង​ក្រុមការងារ​ត្រួតពិនិត្យ ទីតាំង​បិទ​ខ្ទប់ ច​ត្តា​ឡី​ស័ក ដោយសារ​ជំងឺ​កូ​វីដ​-១៩ ក្នុងភូមិ​សាស្ដ្រ ខណ្ឌ​កំបូល កាលពី​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២១​លោក ទ្រី ណា​រ៉េត នាយករង​រដ្ឋបាល បាន​ចុះ​ដល់ ទីតាំង​ផ្ទះ អ្នកជំងឺ​ឈ្មោះ ភួង ភា​រិ​ទ្ធ ភេទ​ប្រុស​, ឈ្មោះ ស៊ិន វណ្ណា ភេទ​ប្រុស​, ឈ្មោះ ស៊ិន រក្សា ភេទ​ស្រី ស្ថិតនៅ​ភូមិ​តាពូង សង្កាត់​ស្នោរ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ដែល​បានជា​សះស្បើយ ពី​ជំងឺ​កូ​វីដ​-១៩ ដើម្បី​អនុញ្ញាតឱ្យ​បើក​កន្លែង​បិទ​ខ្ទប់ (​ផ្ទះ​) ដែលមាន​ប្រសិទ្ធភាព ចាប់ពី​ថ្ងៃទី​២៣ ខែ កក្កដា ឆ្នាំ​២០២១ នេះ​តទៅ ។

​ប៉ុន្តែ​ម្ចាស់​ទីតាំង ត្រូវ​បន្ត​យកចិត្តទុកដាក់ អនុវត្តន៍​តាម​គោលការណ៍ ណែនាំ​របស់ ក្រសួង សុខាភិបាល ជាពិសេស​អនុវត្តន៍​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត នូវ​វិធានការណ៍ ៣​កុំ ៣ ការពារ របស់​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕/V​-PC