ដោយៈ បាយ័ន / សៀមរាបៈ រដ្ឋបាល​ខេត្តសៀមរាប បាន​រកឃើញ​អ្នក​វិជ្ជមាន ជំងឺ​កូ​វីដ​-១៩ ថ្មី ចំនួន ៩៩ នាក់ , ជាសះស្បើយ ចំនួន ១១០ នាក់ និង​ស្លាប់​ចំនួន ២ នាក់ នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២១ ។​

​អ្នកជា​សះស្បើយ ទាំង ១១០ នាក់​នោះ ក្រុមគ្រូពេទ្យ បានអនុញ្ញាត​ឱ្យចេញ ពី​មន្ទីរពេទ្យបង្អែក ខេត្តសៀមរាប , មណ្ឌល​ច​ត្តា​ឡី​ស័ក គរុកោសល្យ និង​វិ​ក្រឹ​ត​ការ ខេត្ត​, វិទ្យាល័យ​អង្គរ និង​វិទ្យាល័យ ដំ​ដែក ឱ្យ​ត្រឡប់​ទៅ​លំនៅឋាន​វិញ​ដោយ​ត្រូវ បន្ត​ការធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤ ថ្ងៃ​។​

​នៅថ្ងៃនេះ​ដែរ មាន​ករណី​ស្លាប់ ចំនួន ២ ករណី គឺៈ​
១-​ឈ្មោះ ឡឹម ព្រឿ​ន ភេទ​ស្រី អាយុ​៦០​ឆ្នាំ អាសយដ្ឋាន នៅ​ភូមិ​ក្រសាំង សង្កាត់​ជ្រាវ ក្រុង​សៀមរាប ដែល​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ កាលពី​ថ្ងៃទី​២០ កក្កដា ឆ្នាំ​២០២១ និង​បាន​ស្លាប់ នៅ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង ១៩:៤០​នាទី​ដោយ​ជំងឺ រលាក​សួត បង្កដោយ​មេរោគ​កូ​វីដ​-១៩​។​
២- ឈ្មោះ ហ៊ុយ សុធា​ឡៃ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ អាសយដ្ឋាន នៅ​ភូមិ​ព្រែក មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ដែល​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ កាលពី​ថ្ងៃទី​៩ កក្កដា និង​បាន​ស្លាប់ នៅ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង ១៦:៥០​នាទី ដោយ​ជំងឺ​រលាក​សួត បង្កដោយ​មេរោគ​កូ​វីដ​-១៩​។​

​មកទល់ពេលនេះ ខេត្តសៀមរាប មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន ៣.៦២០ នាក់ បាន​ព្យាបាល ជាសះស្បើយ ចំនួន ១.៨៥០ នាក់ ស្លាប់ ៣៧ នាក់ និង ១.៧៣៣ នាក់ កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក ខេត្តសៀមរាប​មណ្ឌល​ច​ត្តា​ឡី​ស័ក​គរុ កោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្ត វិទ្យាល័យ​អង្គរ និង​វិទ្យាល័យ​ដំ​ដែក​៕/V​-PC