ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល​ថ្មី​សន្លាង​របស់​រុស្ស៊ី S-500 មាន​សមត្ថភាព​បំផ្លាញ​ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ​មិន​នឹកស្មាន​ដល់​!

2590
ចែករម្លែក
  • 689
    Shares

​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​វេ​ប​សាយ​ព័ត៌មាន​រុស្ស៊ី ស្ពុ​ត​និក អ្នកជំនាញ​យោធា​រុស្ស៊ី លោក វី​កទ័រ បា​រ៉ា​ណេ​ត បាន​សរសើរ​មិន​ដាច់​ពី​មាត់​នូវ​រយៈ​ចម្ងាយ​ក្នុងការ​បំផ្លាញ​របស់​ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល​ជំនាន់​ក្រោយ S-500 Prometey របស់​រុស្ស៊ី ដែល​បច្ចុប្បន្ន​កំពុងស្ថិត​ក្នុងដំណាក់កាល​សាកល្បង​។​

​កាលពីដើម​សប្តាហ៍​នេះ លោក ផា​វែ​ល សូ​ហ្ស៊ី​ណូ​វ មេ​វិស្វកម្ម​នៃ​ក្រុមហ៊ុន Almaz-Antey របស់​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយថា ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​លបាញ់​ពី​ដី​ទៅ​អាកាស S-500 Prometey មាន​សមត្ថភាព​បាញ់​គោលដៅ​នៅ​ស្រទាប់​ក្រៅ​បរិយាកាស នៅ​កម្ពស់ ១០០ គីឡូម៉ែត្រ លើ​ផ្ទៃផែនដី​។

​ប្រព័ន្ធ S-500 Prometey ដែល​រចនា​ឡើង​ដោយ​ក្រុមហ៊ុន Almaz-Antey ត្រូវគេ​និយាយថា មាន​រយៈ​ចម្ងាយ​ជាង ៦០០ គីឡូម៉ែត្រ​ឯណោះ​។​

​ប្រព័ន្ធ​នេះ​អាច​រាំង​ស្កាត់​មី​ស៊ី​ល​ឆ្លង​ទ្វីប និង មី​ស៊ី​ល​លឿន​ជាង​សំឡេង ១០ គ្រាប់​ក្នុងពេល​ដំណាលគ្នា នៅ​ល្បឿន ៧ គីឡូម៉ែត្រ​ក្នុង​១ វិនាទី​។

​និយាយ​ជាមួយ​វេ​ប​សាយ​ស្ពុ​ត​និក លោក បា​រ៉ា​ណេ​ត បាន​ចង្អុល​ជាពិសេស​ទៅលើ​លក្ខណៈសម្បត្តិ​ប្រតិបត្តិការ​ដ៏​ពិសេស​នៃ​ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល​ថ្មី​របស់​រុស្ស៊ី​។​

​លោក​និយាយថា “​ប្រព័ន្ធ S-500 នឹងមាន​សមត្ថភាព​វាយ​ចំ​គោលដៅ​នៅ​កម្ពស់​លើ​មេឃ​រហូតដល់ ១០០ គីឡូម៉ែត្រ ដែលជា​កម្ពស់​ជិត​ដល់ទី​អវកាស​។ ការធ្វើ​តេស្ត​សាកល្បង​ចុងក្រោយ​របស់​ប្រព័ន្ធ​នេះ​នឹង​ធ្វើឡើង​នៅ​ទីតាំង​បាញ់​បាន​ឆ្ងាយ​បំផុត​មួយ​ក្នុងប្រទេស​កា​ហ្សា​ក់​ស្ថាន ដោយហេតុថា សមត្ថភាព​បំផ្លិចបំផ្លាញ​របស់​ប្រព័ន្ធ​នេះ​គឺ​នៅ​ចម្ងាយ ៦០០ គីឡូម៉ែត្រ​ឯណោះ​។ គ្មាន​ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​លពី​ដី​ទៅ​អាកាស​ណាមួយ​ក្នុង​ពិភពលោក ដែលមាន​រយៈ​ចម្ងាយ​ដ៏​បំផ្លិចបំផ្លាញ​ដូចនេះ​ឡើយ​”៕ ដោយ៖ កញ្ញាដាលីស

ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​លបាញ់​ពី​ដី​ទៅ​អាកាស S-500 Prometey

ទីតាំងផ្សាយពាណិជ្ជកម្ម