​ដោយៈ​សុផល​/​ភ្នំពេញ​៖នៅពេល​ថ្មីៗ​នេះ​វ៉េបសាយ​មួយ​របស់​ថៃ​ដែល​គ្មាន​វិជ្ជាជីវៈ​និង​គ្មាន​ក្រមសីលធម៌​បាន​សរសេរ​ពត៌មាន​ប្រឌិត បំផ្លើស និង​មួលបង្កាច់​គ្មាន​មូលដ្ឋាន​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទាក់ទង​នឹង​បញ្ហា​កូ​វីដ​១៩​។​

​វ៉េបសាយ​ថៃ​ដែល​ដែលមាន​ចរិត​ញុះញង់​និង​បង្កាច់បង្ខូច​កេ​រ្ត៍​ឈ្មោះ​នោះ​គឺ​«​គេហទំព័រ​ព័ត៌មាន​ទាន់​ហេតុការណ៍​បាន​និយាយថា​៖​ហ៊ុនសែន​ហ៊ាន​ណាស់​(​ព្រហើន​ណាស់​)​មិន​ទទួលយក​(​បដិសេធ​)​វ៉ាក់សាំង​ប្រភេទ​ Sinovac ​របស់​ចិន​។​គេហទំព័រនេះ​ថែមទាំង​និយាយថា​«​កម្ពុជា​មិនមែន​ធុងសំរាម​មិនមែនជា​កណ្តុរ​សម្រាប់​ម​ន្ទីរ​ពិសោធន៍​វ៉ាក់សាំង​នោះទេ​។​ហ៊ុនសែន​និយាយសំលេង​ខ្លាំងៗ​ថា​កម្ពុជា​មិនមែនជា​ធុងសំរាម​មិនមែនជា​មន្ទីរពិសោធន៍​វ៉ាក់សាំង​កូ​វីដ​១៩ របស់​ប្រទេស​ណា​ទាំងអស់​!»។

​ដើម្បី​ឆ្លើយបំភ្លឺ ពត៌មាន​ក្លែងក្លាយ​ខាងលើ លោក​បណ្ឌិត សុខ សុ​ក្រឹ​ត្យា ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន​និងជា​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​កាលពី​ថ្ងៃទី​២៨​ខែ កក្កដា​ឆ្នាំ​២០២១​បានផ្តល់​បទសម្ភាសន៍​ដល់​សារព័ត៌មានជា​ភាសា​ថៃ​ធំៗ​មួយចំនួន​ដូចជា SmartNews Online , MissionThailand Online , Naewna News , MCOT Onlineជាដើម ។​ល​។

​ទីប្រឹក្សា​សម្តេច​តេ​ជោ ហ៊ុន សែន និង​ជា​រដ្ឋ​លេខា​ធិ​ការ​ក្រសួងទេសចរណ៍ បាន​បញ្ជាក់ថា​ការចាក់​វ៉ាក់សាំង​ប្រភេទSinovacត្រូវបាន​ជ្រើសរើស​ជា​វ៉ាក់សាំង​សំខាន់​ចំបង​គេ​(​វ៉ាក់សាំ ង​គោល​)​។​ចំណែកឯ​គេហទំព័រ​ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយអាច​នឹង​ផ្តល់​ផល ប៉ះពាល់​ទៅដល់​ទំនាក់ទំនង​រវាង​កម្ពុ​ជា​-​ចិន​និង​ថៃ​។​ដោយមាន​ក្តីបារម្ភ​លោក​បណ្ឌិត​ក៏ បាន​ថ្លែងប្រាប់​ដល់ប្រជាជន​ថៃ​និង​ប្រជាជន​កម្ពុជា​ដែល​កំពុង​រស់នៅ​ក្នុងប្រទេស​ថៃ​ជាពិសេស​សមាជិក​សមាជិកា​មូលនិធិ​ខ្មែរ​ចំណាកស្រុក​សម្តេចតេ​ជោ​សែន កុំ​ឲ្យ​ជឿ​លង់​លើ​ព័ត៌មាន​ក្លែងក្លាយ​នេះ​។​

លោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់​សម្តេចតេ​ជោ ហ៊ុន សែន និង ជារដ្ឋ​លេខាធិការ​ក្រសួងទេសចរណ៍

​លោក​បណ្ឌិត សុខ សុ​ក្រឹ​ត្យា ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជាបាន​បញ្ជាក់ថា​៖​ករណី​គេហទំព័រ​អន​ឡាញ​របស់​ថៃ​នោះ​ជាការ​ផ្សព្វ​ផ្សាយដំណឹង​ខុស​ការពិត​និង​គ្មាន​មូលដ្ឋាន និង​មាន​លក្ខណៈ​ញុះញង់ បង្ខូច​កេ​រ្ត៍​ឈ្មោះ ។សម្តេចតេជោមិនដែលមានប្រសាសន៍ដូច្នោះនោះទេ។​

​លោក​បណ្ឌិត សុខ សុ​ក្រឹ​ត្យា បាន​បញ្ជាក់ថា វ៉ាក់សាំង​ប្រភេទ Sinovac របស់​ប្រទេស​ចិន​គឺមាន​សុវត្ថិភាព និង​មាន​ប្រសិទ្ធិភាព​ខ្ពស់ ហើយ​សព្វថ្ងៃនេះ​រាជរដ្ឋាភិបាល​កម្ពុជា គឺ​បាន​ប្រើប្រាស់​វ៉ាក់សាំង​ប្រភេទ Sinovac នេះ​ភាគច្រើន​ចាក់​ជូន​ដល់​ប្រជាជនកម្ពុជា​ទូទាំង ប្រទេសទាំង​មន្ត្រីរាជការ និង​ប្រជាជន​ទូទៅ​ផងដែរ​។​

​រាជរដ្ឋាភិបាល​កម្ពុជា​បានជ្រើសរើស​វ៉ាក់សាំង​ប្រភេទ Sinovac ជា​វ៉ាក់សាំង​សំខាន់​ចំបង​គេ (​វ៉ាក់សាំង​គោល​)ខណៈ​យុទ្ធនាការ​នៃ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩​នេះ​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ត្រូវបាន​បញ្ចប់​ជា​ផ្លូវការ​ហើយនិង​កំពុង​ធ្វើ​យុទ្ធនាការ​នៃ​ការ ចាក់​វ៉ាក់សាំង​នេះ​ដល់​ប្រជាជន​នៅតាម​បណ្តា​ខេត្ត​នានា​បន្តបន្ទាប់​ទៀត ហើយ​រាជរដ្ឋាភិ បាល​កម្ពុជា​បានប្រកាស​ផ្សព្វផ្សាយ​ថា​នឹង​ចាក់​វ៉ាក់សាំង​ប្រភេទ Sinovac នេះ​ដល់​ក្មេង​ចាប់ពី​អាយុ​១២​ឆ្នាំ​ដល់​១៨​ឆ្នាំ ចាប់ពី​ថ្ងៃទី​១ខែសីហា​នេះ​តទៅ​។​

​លោក​បណ្ឌិត សុខ សុ​ក្រឹ​ត្យា បានលើកឡើង​ទៀតថា​៖​ព័ត៌មាន​ក្លែងក្លាយ​ដែល​ផ្សព្វផ្សាយ​លើ​គេហទំព័រ​ថៃ​នោះ អាច​នឹងធ្វើ​ឲ្យប៉ះពាល់​ដល់​សម្ព័ន្ធភាព​មិត្តភាព​រវាង​កម្ពុជា​-​ចិន និង​ថៃ ទាំង​ក្នុង​ជួរ​រាជរដ្ឋាភិបាល និង​ប្រជាជន​ផងដែរ​។​

                                             នេះជាវ៉េបសាយថៃ ដែលនិយាយបំផ្លើសការពិត

​លោក​បណ្ឌិត សុខ សុ​ក្រឹ​ត្យា ក្នុងឋានៈ​ជាទី​ប្រឹក្សា​ផ្ទាល់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន បាន​ថ្លែងថា​« កម្ពុជា​-​ចិន​យើង​ជា​មិត្ត​ល្អ​នឹង​គ្នា​ហើយ​វ៉ាក់សាំង​ប្រភេទ​Sinovac​របស់​ចិន​ដែល​កម្ពុជា​យកមកប្រើ​ប្រាស់​នោះ​ជា​វ៉ាក់សាំង​សំខាន់​ចំបង​គេ​សម្រាប់​ការពារ​ជំងឺ​កូ​វីដ​១៩»៕​Ph

Dr. H.E Sok Sokrethya ที่ปรึกษา สมเด็จอัครมหาเสนาบดีเดโช ฮุน เซน นายกรัฐมนตรีแห่งราชอาณาจักรกัมพูชา ให้สัมภาษณ์สื่อมวลชน กรณี เพจ : ข่าวเด่น ประเด็นร้อน นำเสนอข่าวบิดเบือน เรื่องวัคซีน Sinovac

https://www.naewna.com/politic/591074

ดร.แซม แคมโบเดีย Dr . H.E Sok Sokrethya ชี้แจง คนไทย และคนกัมพูชาในประเทศไทย อย่าหลงเชื่อ ข่าวปลอม

ที่ปรึกษาฮุนเซน ยันฉีด Sinovac เป็นวัคซีนหลัก

https://mgronline.com/onlinesection/detail/9640000074025

https://www.nationtv.tv/news/378830714

https://www.bangkokbiznews.com/news/detail/951603

https://siamrath.co.th/n/266318

https://www.banmuang.co.th/news/politic/244009

https://www.thansettakij.com/politics/489539

“ดร.แซม” ที่ปรึกษาฮุนเซน ยันกัมพูชาฉีด Sinovac เป็นวัคซีนหลัก

ที่ปรึกษาฮุนเซน ยันฉีด ซิโนแวค เป็นวัคซีนหลัก ห่วงเพจสร้างข่าวปลอม กระทบความสัมพันธ์

https://www.facebook.com/187784385033894/posts/1180282119117444/?d=n