នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថ្មី ពាក់ស្បែកជើងតម្លៃ៣ដុល្លារប៉ុណ្ណោះ

1236
ចែករម្លែក

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ម៉ាហាធៀ មហាម៉ាដ ដែលជារដ្ឋមន្រ្តីក្រសួងអ​ប់រំផងដែរនេះត្រូវបានគេប្រទះឃើញពាក់ស្បែកជើងសង្រែកធម្មតាពណ៌ត្នោត ម៉ាកBata តម្លៃ៣,០៥ដុល្លារ​ប៉ុណ្ណោះ ដែលនាំឱ្យមនុស្សជាច្រើនដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម បានសរសើរលោកចំពោះការចេះសន្សំសំចៃលុយកាក់
ក្នុងការទិញរបស់របរ។

រូ​បថតអំពីស្បែកជើងនេះ ត្រូវបានបង្ហោះលើបណ្តាញទំនាក់ទំនងហ្វេសប៊ុក កាលពីថ្ងៃព្រហស្បតិ៍ទី១៧ឧសភា។

អ្នកប្រើប្រាស់ទំនាក់ទំនងសង្គមគេហទំព័រ@azranshah ដែលបានឃើញនិងបង្ហោះរូបថតរប​ស់លោក ម៉ាហាធៀ មហាម៉ាដ បាននិយាយនៅលើបណ្តាញទំនាក់ទំនងសង្គមថា ” លោក ម៉ាហាធៀ មហាម៉ាដ ជាមេដឹកនាំដ៏សាមញ្ញរបស់យើង… លោកមិនត្រូវការស្បែកជើងម៉ាកល្បីៗអ្វីឬថ្លៃនោះទេ ត្រឹមតែស្បែកជើងម៉ាកBata តម្លៃ
ជាង៣ដុល្លារនេះ គឺល្អពេកទៅហើយ ។ យើង ស្រឡាញ់ លោក “៕ដោយ៖សុខា/SN


រូបថតដែលបង្ហាញស្បែកជើងម៉ាកBata ដែលពាក់ដោយ លោក ម៉ាហាធៀ មហាម៉ាដត្រូវបានបង្ហោះចែកចាយ លើបណ្តាញទំនាកទំនងសង្គម

ទីតាំងផ្សាយពាណិជ្ជកម្ម