ប្រែសម្រួល៖វាសនា/បាងកក៖ ក្រសួងសុខាភិបាលថៃកាលពីថ្ងៃព្រហស្បតិ៍ទី២៩កក្កដាបានប្រកាសអាសន្នអំពីការខ្វះគ្រែសំរាប់ទទួលអ្នកជំងឺកូវីដ១៩នៅតាមមន្ទីរពេទ្យនិងមណ្ឌលចត្តាឡីស័កនៅក្នុងក្រុងបាងកកនៅពេលអ្នកជំងឺកូវីដ១៩ស្លាប់កើនឡើងដល់កំរិតខ្ពស់បំផុតមិនដែលមាន។
កំពុងរងការវាយប្រហារដោយវីរុសបំប្លែងខ្លួនចម្លងលឿនDelta ថៃជួបការឆ្លងកើនឡើងដូចកាំជ្រួចដោយកាលពីថ្ងៃ២៩កក្កដាម្សិលមិញ ឆ្លង១៧.៦៦៩នាក់និងស្លាប់ដល់ទៅ១៦៥នាក់។
ក្នុងចំណោមអ្នកជំងឺកូវីដ១៩ស្លាប់ម្សិលមិញ មាន២១នាក់ស្លាប់នៅតាមផ្ទះតែនៅតាមខេត្ត។
ថ្ងៃសុក្រទី៣០កក្កដានេះ ថៃបានរាយការណ៍អ្នកឆ្លងថ្មី១៧.៣៤៥នាក់ទៀត និងអ្នកជំងឺ១១៧នាក់ទៀតបានស្លាប់នៅ២៤ម៉ោងកន្លងទៅ។
សំសាក់ អាកាស៊ីល អគ្គនាយកនៃនាយកដ្ឋានសេវាវេជ្ជសាស្ត្ររបស់ក្រសួងសុខាភិបាល បាននិយាយថា«និយាយដោយស្មោះ យើងអត់មានគ្រែគ្រប់គ្រាន់ទេនៅតាមមន្ទីរពេទ្យ។នៅតាមពេទ្យធំៗ គ្រប់បន្ទប់ព្យាលបាលដិតដល់(ICU)ពេញអស់ហើយ…។ពេទ្យក្នុងបាងកកអាចទទួលអ្នកជំងឺថ្មីបានត្រឹមតែ១.០០០នាក់ក្នុងមួយថ្ងៃ តែកាលពីថ្ងៃព្រហស្បតិ៍ក្រុងបាងកកមានអ្នកឆ្លងថ្មីប្រមាណ៤.០០០នាក់។ក្នុងពេលជាមួយគ្នា បណ្តាមណ្ឌលចត្តាឡីស័កក្នុងទីក្រុងក៏ពេញហើយអាជ្ញាធរកំពុងធ្វើការជាមួយមន្ទីរពេទ្យដើម្បីរំដោះអ្នកជាឬអ្នកជំងឺស្រាលចេញដើម្បីមានគ្រែបំរុងខ្លះ។
អាជ្ញាធរថៃលើកទឹកចិត្តអោយអ្នកជំងឺកូវីដ១៩ស្រាលៗព្យាលបាលនៅតាមផ្ទះ តែក៏មានបញ្ហានៃការផ្គត់ផ្គង់ឳសថទៅដល់ពួកគេផងដែរណិងសេចក្តិរាយការណ៍កាន់តែច្រើនអំពីអ្នកជំងឺស្លាប់នៅតាមផ្ទះ៕
អ្នកស្ម័គ្រចិត្តពិនិត្យមើកស្ថានភាពអ្នកជំងឺកូវីដ១៩នៅផ្ទះមួយនៅជាយក្រុងបាងកក