ករុណា ពេជ្រ ចំណាយ​ទុន​ជិត​៧០​ម៉ឺន​ដុល្លារ​ដំណើរការ​ក្លិប​ថោ​ន​ឡើងវិញ

4607
ចែករម្លែក

(​ភ្នំពេញ​)៖ អ្នកណាៗ​ក៏បាន​ដឹងថា តារាចម្រៀង​ល្បីឈ្មោះ ករុណា ពេជ្រ ជា​តារាចម្រៀង​មួយ​ដួង ដែលមាន​ជំនួញ​ច្រើន​មុខ ជាក់ស្តែង​ថ្មីៗ​នេះ ករុណា ពេជ្រ​ទើបតែ​បង្ហាញមុខ​ជំនួញ​ថ្មី​របស់ខ្លួន ដែល​គឺ​បង្កើត​ផ្សារ​រាត្រី​កុងតឺន័រ​នៅ​ខេត្តសៀមរាប ក្នុង​ទឹកប្រាក់​ជាច្រើន​សែន​ដុល្លារ​។ ប៉ុន្តែ​ជារឿយៗ កុរ​ណា ពេជ្រ មិនដែល​ទទួលស្គាល់​ពី​អា​ជី​កម្ម​របស់ខ្លួន​ឡើយ ក្រៅពី​ឆ្លើយថា ទាំងនោះ គឺជា​ការងារ ដែល​រូបគេ ជា​អ្នកមើលការខុសត្រូវ​ជំនួស​ថៅកែ​តែប៉ុណ្ណោះ​។

​ករុណា ពេជ្រ ក្រៅពី​តារា​ដែលមាន​យីអ៊ុន​ខ្ពស់​មាន​លុយ​ខ្ទង់លាន​ដុល្លារ​បុរស​សង្ហារ​ក៏​តែង​សង្វាត គ្រប់​ការងារ​ទាំងអស់ មិន​ថា​យប់​ថ្ងៃ​គឺ​មិន​រាថយ​។ ថ្មីៗ​នេះ ករុណា ពេជ្រ ទើបតែ​ចំណាយ​ទុន​ជួស ជុល​ក្លិប​កម្សាន្ត​ថោ​ន អស់​ទឹក​ប្រមាណ​ជិត ៧០​ម៉ឺន​ដុល្លារ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​កម្សាន្ត ពេល​រាត្រី​។ ទាក់ទិន​នឹង​ជំនួញ​ចាស់ ផ្លាស់​រូបរាង​ថ្មី ករុណា បាន​ឲ្យ​ដឹងថា ក្លិប​ថោ​ន ដែល​ទើបតែ​ជួសជុល​នេះ នឹង​ដំណើរការ​ជា​ផ្លូវការ នៅ​ថ្ងៃទី ២៤ កក្កដា​នេះហើយ​។

​បន្ថែម​ពីនេះ​ទៀត ករុណា ពេជ្រ បាន​ផ្តាំផ្ញើរ​ដល់​តែងតែ​និយម​គាំទ្រ​ក្លិប​ថោ​ន​កន្លងមក​ថា នៅ​ថ្ងៃ​ច័ន្ទ ទី​២៤ កក្កដា ក្លិប​កម្សាន្ត​ថោ​ន នឹង​ចាប់ផ្តើម​ដំណើរការ​ជា​ផ្លូវការ​ហើយ ដើម្បី​អបអរ នូវ​ការ​រចនា​ម៉ូត​ថ្មី រៀប​ថ្មី​ឡើងវិញ​ទាំង​ប្រព័ន្ធ​ភ្លើង​ប្រើប្រាស់​ប្រភេទ LED ភ្លេង​ថ្មី រួមទាំង​តារាចម្រៀង ល្បីៗ ដូចជា ម៉ៅ ហា​ជី សុគន្ធ​ថេ​រ៉ា​យុ ម្ចាស់​បទ មេឃ​កំពុង​ភ្លៀងហើយ លោក Hack Record រួម​នឹង ឌី​ជេ មកពី​ប្រទេស​ថៃ ។ ក្នុងឱកាស​ពិសេស​នោះ ក្លិប​ថោ​ន នឹង​បញ្ចុះ​តំលៃ ដល់​ភ្ញៀវ ចាប់ពី​ថ្ងៃទី ២៤ កក្កដា រហូតដល់ ថ្ងៃ​សុក្រ ទី​៤ សីហា ។

​ឆ្លើយតប​ទៅនឹង​មូលហេតុ​អ្វី បានជា ករុណា ពេជ្រ ងាក​មក​ចាប់អារម្មណ៍​ធ្វើការ​ជួសជុល​ក្លិប កម្សាន្ត​នេះ​ឡើងវិញ ? ករុណា ពេជ្រ បញ្ជាក់ថា​នេះ គឺ​តម្រូវការ​ទីផ្សារ​ព្រោះ​សព្វថ្ងៃ​ប្រពល​រដ្ឋ ចូលចិត្ត​ប​ន្ថូ​រ​អារម្មណ៍ បែប​ផ្សេងៗ​គ្នា អ្នកខ្លះ​ចូលចិត្ត​ទៅ​កម្សាន្ត​នៅតាម​រមណីយដ្ឋាន​ផ្សេងៗ និង​តាម​ខេត្ត​ឆ្ងាយៗ បន្ទាប់ពី​ធ្វើការ​ហត់​ពេញ​មួយ​សប្តាហ៍​។ ប៉ុន្តែ​អ្នកខ្លះ គាត់​មាន​អារម្មណ៍​ធុញថប់ ពេលធ្វើ​ការគិត​មិន​ចេញ​អ្វីមួយ គាត់​ចង់​ផ្លាស់ប្តូរ​អារម្មណ៍​( relax) ដោយ​ស្តាប់ភ្លេង និង​ច្រៀង​រាំ ដើម្បី​កាត់ ស្ត្រេ​ស ។​ដូច្នេះហើយ ក្លិប​កម្សាន្ត​ថោ​ន​មាន​សេវាកម្ម​ដែល​អាច​បំរើ​អារម្មណ៍ សប្បាយ​ជូន​ពួកគាត់​៕ ដោយៈ​បញ្ញា​សាស្ត្រ​

​តារាចម្រៀង ករុណា ពេជ្រ នៅក្នុង​ក្លឹប​កម្សាន្ត​ថោ​ន​។

ទីតាំងផ្សាយពាណិជ្ជកម្ម