ដោយៈជាសីហៈ/ភ្នំពេញៈលោកហេងរតនាអគ្គនាយកស៊ីម៉ាក់បានអះអាងថាដូងខ្ទិះដែលពីមុនគេដាំនៅក្នុងមួយធ្លាយផ្លែមកបានដូងខ្ទិះតែមួយទៅពីរផ្លែនោះ ពេលនេះ ក្រោយសាកល្បងដាំ មួយរយៈ លោក បានដាំដូងខ្ទិះសាកល្បងបានផ្លែជាដូងខ្ទិះ ១០០ ភាគរយបានតែម្តង ។
លោកបានបញ្ជាក់នៅលើបណ្តាញសង្គមរបស់លោកថា”ខ្ញុំក៏បានដាំសាកល្បងផងដែរឥឡូវនេះដូងទាំងនោះបានចេញផ្លែជាផ្លែដូងខ្ទិះ១០០%ភាគរយពិតប្រាកដមែន” ។
លោកបានបន្តថា ការដាំសាកល្បងពូជដូងខ្ទិះចេញផ្លែជាដូងខ្ទិះ ១០០ ភាគរយ នេះ គឺលោកធ្លាប់ពិគ្រោះយោបល់ជាមួយនឹងសម្តេចវិបុលបញ្ញា សុខ អាន កន្លងមក ។
លោកបានរៀបរាប់ថា ប្រមាណ៧ទៅ៨ឆ្នាំមុន អ្នកជំនាញខាងដំណាំដូងវៀតណាមបានប្រមូលទិញដូងខ្ទិះទុំនៅខេត្តបាត់ដំបង ដើម្បីផលិតកូនដូងខ្ទិះដែលដាំបានផ្លែដូងខ្ទិះ១០០ភាគរយព្រោះថាទីផ្សារដូងខ្ទិះមានតំរូវការខ្ពស់។រីឯដូងខ្ទិះកម្ពុជាគឺផ្លែដូងខ្ទិះមានមួយឬ២ផ្លែក្នុងមួយធ្លាយ គ្មានផ្លែដូងខ្ទិះសុទ្ធក្នុងមួយធ្លាយៗនោះទេ។
លោកបានបន្តថា ទឹកដីបាត់ដំបងមានដូងខ្ទិះច្រើន ដែរ ហើយតាមធម្មតាដូងខ្ទិះមិនអាចបណ្តុះកូនដូង ដូចផ្លែដូងធម្មតាបាននោះទេ។ អ្នកជំនាញដូងអន្តរជាតិជាពិសេសជំនាញដូងវៀតណាមបានដំណើការស្រាវជ្រាវបណ្តុះពូជខ្ទិះ១០០ភាគរយក្នុងកែវដោយផ្តើមចេញពីការប្រមូលទិញផ្លែដូងខ្ទិះពីខេត្តបាត់ដំបង ដើម្បីគាំទ្រការស្រាវជ្រាវបច្ចេកទេសនោះ។
ឥឡូវនេះតាមដឹងវៀតណាមមានចំការដូងខ្ទិះរាប់លានដើមនិងម្ចាស់ការផលិតផ្លែដូងខ្ទិះ ដើម្បីបំរើឧស្សាហកម្ម ចំណីអាហារ និងប្រេងម្សៅផងដែរ រហូតមានខេត្តមួយផលិតផលមួយជាដូងខ្ទិះ! ។ លោកបានបន្តថា ដូងខ្ទិះនេះមានការវិវត្តន៍បច្ចេកទេសខ្លាំង មានការដាំដុះច្រើននៅថៃ ហ្វីលីពីន និងប្រទេសអាមេរិកឡាទីន៕.mara