ដោយៈប.ខុន/ភ្នំពេញៈសម្ពាធទាបសកម្ម( Active )ស្ថិតនៅចុងនៃប្រព័ន្ធសម្ពាធទាប( ITCZ ) នឹងបង្កើនឥទ្ធិពលទៅជាវិសម្ពាធ(TD )នៅក្បែរកោះហៃណាំ អាចក្លាយទៅជាកូន ព្យុះទី៩ដើរទៅហុងកុង ស្របពេលខ្យល់មូសុងនិរតីបង្កើនឥទ្ធិពលបង្កឱ្យមានទឹក ភ្លៀងធ្លាក់រាយប៉ាយល្អកម្រិតពីមធ្យមទៅបង្គួរនៅក្នុងសប្តាហ៍នេះ។
លោក ចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការ ក្រសួងធនធានទឹកនិង ឧតុនិយមបានប្រាប់ ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី២ខែសីហាថា ប្រព័ន្ធសម្ពាធទាប (ITCZ)កើតមានឡើងវិញហើយ ដោយលាតសន្ធឹងកាត់លើប្រទេសភូមា ឡាវ និង វៀតណាមខាងកើតទៅជាប់ជាមួយនឹងសម្ពាធទាបសកម្ម( Acvive )មួយ នៅក្នុង សមុទ្រក្បែរកោះហៃណាំ។
អ្នកនាំពាក្យក្រសួងជំនាញខាងលើនិយាយឱ្យដឹងទៀតថាប្រព័ន្ធសម្ពាធទា បដែលកើតមានខាងលើមិនបង្កឱ្យមានភ្លៀងច្រើន នៅតំបន់អាងទន្លេមេគង្គលើ ទេហើយវានឹងដាច់ទៅវិញ ពេលសម្ពាធទាបសកម្មបង្កើនឥទ្ធិពលទៅ ជាវិស ម្ពាធ (TD) រួចក្លាយទៅជាកូនព្យុះ ទី៩នៅក្បែរកោះហៃណាំ ដោយដើរសសៀរ ឡើងទៅរកហុងកុង។ លោក ចាន់ យុត្ថា បានបញ្ជាក់ថាស្របពេលបាតុភូតខាងលើកើតឡើងខ្យល់ មូសុងនិរតីក៏បានចាប់ផ្តើមបង្កើនឥទ្ធិពលមកវិញនៅថ្ងៃទី៣ខែសីហា ធ្វើឱ្យមានភ្លៀ ងធ្លាក់រាយ ប៉ាយល្អក្នុងកម្រិតពីមធ្យមទៅបង្គួរនៅទូទាំងប្រទេស អំឡុងពីថ្ងៃទី៤ ដល់ទី៨ ខែសីហា។
ទោះជាយ៉ាងណាការធ្លាក់ភ្លៀងក្នុងសប្តាហ៍នេះ លោកចាន់ យុត្ថា និយាយ ថាមិនបង្កឱ្យទឹកទន្លេមេគង្គងើបឡើងខ្លាំងនោះទេ គឺគ្រាន់តែជាភ្លៀងចិញ្ចឹមទន្លេ មិនឱ្យទឹកស្រកទៅវិញខ្លាំងប៉ុណ្ណោះ។
ព្រឹត្តិប័ត្រព័ត៍មាន និង ព្យាករណ៍កម្ពស់ទឹក ដែលចេញផ្សាយ ដោយ ក្រសួ ង ធន ធាន ទឹកនិងឧតុនិយមនៅថ្ងៃទី២ខែបង្ហាញឱ្យឃើញថា នៅខេត្តស្ទឹងត្រែង ទឹក មានកម្ពស់៧,១៥ម៉ែត្រទាបជាងថ្ងៃទី០១ខែសីហា០,០៩ម៉ែត្រ នៅខេត្តក្រចេះទឹក មានកម្ពស់១៦,២៣ម៉ែត្រ ទាបជាងថ្ងៃទី០១ខែសីហា ០,០២ម៉ែត្រ នៅខេត្តកំពង់ ចាមទឹកមានកម្ពស់១០,១២ម៉ែត្រ ខ្ពស់ជាងថ្ងៃទី០១ខែសីហា០,១៥ម៉ែត្រ នៅរាជ ធានី ភ្នំពេញទឹកមានកម្ពស់៥,៧១ម៉ែត្រ ខ្ពស់ជាងថ្ងៃទី០១ខែសីហា០,០៦ម៉ែត្រ នៅ អ្នកលឿងទឹកមានកម្ពស់៤,០៤ម៉ែត្រ ខ្ពស់ជាងថ្ងៃទី០១ខែសីហា០,០៦ម៉ែត្រ នៅ ទន្លេបាសាក់កោះខែលទឹកមានកម្ពស់៥,២៤ម៉ែត្រ ខ្ពស់ជាងថ្ងៃទី០១ខែសីហា ០,០៧ម៉ែត្រ នៅទន្លេសាបព្រែកក្តាមទឹកមានកម្ពស់៤,៦៣ ម៉ែត្រខ្ពស់ជាងថ្ងៃទី០១ ខែសីហា០,០៨ម៉ែត្រ នៅបឹងទន្លេសាបកំពង់លួងទឹកមានកម្ពស់៨,០៨ម៉ែត្រ ខ្ពស់ ជាងថ្ងៃទី០១ខែសីហា០,១០ម៉ែត្រ។
តាមព្រឹត្តិបត្រព័ត៍ដដែលសម្រាប់ថ្ងៃទី៥ខែសីហានៅខេត្តស្ទឹង ត្រែងទឹកអាច ស្រក់មកនៅកម្ពស់៦,៦៩ម៉ែត្រ នៅខេត្តក្រចេះទឹកអាចស្រកមកនៅកម្ពស់ ១៥,៨៥ម៉ែត្រ នៅខេត្តកំពង់ចាមទឹកអាចស្រកមកនៅកម្ពស់៩,៨៩ម៉ែត្រ នៅរាជធានីភ្នំពេញទឹកអាចស្រកមកនៅកម្ពស់៥,៦៩ម៉ែត្រ៕.mara