ដោយ ៖ ភ្នំសន្ទុក -ប.ជ័យ / កំពង់ធំ៖ អតីតយុទ្ធជនចំនួន៣៥ គ្រួសារ ដែលរស់នៅលើដីសម្បទានសង្គមកិច្ច ទទួលបានស្បៀង និងសម្ភារៈប្រើប្រាស់អំណោយសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន តាមរយៈលោកនាយឧត្ដមសេនីយ៍គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និង ជា អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រួមទាំងក្រុមការងារ បានឧបត្ថម្ភជូនអតីតយុទ្ធជនចំនួន៣៥ គ្រួសារ ក្នុងចំណោម១៤១ គ្រួសារ ក្នុងជំហានទី១ គឺមួយគ្រួសារអង្ករ កន្ទេល ភួយ កន្សែងពោះគោ សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ និងបន្តដោះស្រាយជូនអតីតយុទ្ធជនជាបន្តបន្ទាប់ទៀត ដើម្បីជៀសវាងប្រមូលផ្ដុំជួបជុំគ្នាច្រើន នៅព្រឹកថ្ងៃទី០២ខែសីហា ឆ្នាំ ២០២១ ស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។
លោកប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ ក៏បាន ណែនាំក្រុមគ្រួសារអតីតយុទ្ធជន ប្រុងប្រយ័ត្នជានិច្ច កុំឲ្យមានការ មេរោគកូវិដ១៩ ចូលក្នុងក្រុមគ្រួសារ និងក្នុងភូមិ ក្រុមគ្រួសារនីមួយៗត្រូវអនុវត្តឲ្យបានត្រឹមត្រូវ តាមសេចក្ដី ណែនាំរបស់ក្រសួងសុខាភិបាល ពិសេសវិធានការ៣កុំ និង៣ការពារ ៕