ដោយៈ គង់ហេង/ កំពង់ចាមៈ នៅថ្ងៃទី ២ សីហានេះជំងឺកូវីដ ១៩ រដ្ឋបាលខេត្តកំពង់ចាមបានប្រកាសព័ត៌មានថា មានអ្នកស្លាប់ថ្មីម្នាក់ទៀត, រកឃើញអ្នកឆ្លងថ្មីចំនួន ៣៨ នាក់ និងអ្នកសះស្បើយចំនួន ៤៩ នាក់ កាលពីថ្ងៃទី ១ ខែសីហា ម្សិលមិញ។
អ្នកដែលបានស្លាប់បាត់បង់ជីវិតថ្មីកាលពីរសៀលថ្ងៃទី ៣១ ខែកក្កដាជាស្ត្រីអាយុ ៧៩ ឆ្នាំឈ្មោះ លន់ វ៉ាត នៅភូមិបុសថ្លាន់ ឃុំស្វាយទាប ស្រុកចម្ការលើ។ មរណភាពនេះបាននាំឱ្យខេត្តកំពង់ចាមមានចំនួនអ្នកស្លាប់សរុបមកដល់ពេលនេះចំនួន ៩២ នាក់។
រីឯអ្នកឆ្លងថ្មីចំនួន ៣៨ ឆ្នាំបានបញ្ជួនទៅព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាលកម្រិតស្រាលនៅវិទ្យាល័យព្រះសីហនុ គឺអ្នកជំងឺកំពុងព្យាបាលចំនួន ៨៤៣ នាក់ និងអ្នកឆ្លងសរុបចំនួន ៤.០០០ នាក់។
ចំណែកអ្នកជាសះស្បើយចំនួន ៤៩ នាក់វិញត្រូវបានក្រុមគ្រូពេទ្យយកសំណាក់ធ្វើតេស្តដែលទទួលលទ្ធផលវិជ្ជមានកូវីដ ១៩ ចំនួន ពីរ លើក ក៏សម្រេចឱ្យចេញពីមន្ទីរពេទ្យ។ សរុបអ្នកជាសះស្បើយចំនួន ៣.០៦៥ នាក់៕សរន