នៅថ្ងៃ ទី ២ ខែសីហា ឆ្នាំ២០២១នេះ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០២១ និងទិសដៅអនុវត្តបន្តរបស់ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ តាមប្រព័ន្ធ Zoom ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាអនុប្រធាន គណៈទីប្រឹក្សា និងក្រុមប្រតិបត្តិនៃក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិសរុបចំនួន ១៨នាក់៕