គិតត្រឹមថ្ងៃទី៣០ខែកក្កដា៖ដំណាំឧស្សាហកម្ម រយៈពេលខ្លីសម្រេចបាន ៧៣១ ៣០៧ ហិកតា ស្មើនឹង ៨៩,២២ ភាគរយ នៃផែនការចំនួន ៨១៩ ៦២៩ ហិកតាគឺ លឿនជាងឆ្នាំ២០២០ ចំនួន ២ ១២៧ ហិកតា ដែលមានដំណាំសំខាន់ៗ ដូចជាពោតក្រហមចំនួន ៧២ ៧៣៦ ហិកតា, ដំឡូងមីចំនួន ៦០១ ៣៤៦ ហិកតា, សណ្តែកបាយចំនួន ១៥ ២៤៩ ហិកតា, សណ្តែកដីចំនួន ៥ ៦៧៦ ហិកតា, សណ្តែកសៀងចំនួន ១២ ២២៥ ហិកតា និង អំពៅចំនួន ១១ ៣៨៥ ហិកតា ៕