ដោយៈទេពកង្រី/កំពង់ឆ្នាំង:រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រកាសឱ្យពីការបន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩តាមរយៈការធ្វើតេស្តរហ័ស(RapidTest)ចំនួន២៨នាក់(ស្រី១៧នាក់)ដែលអាជីវក.កសិក.កម្មក.អ្នកនេសាទ.សិសហសមន្ត្រីរាជការ.និងពលកមកពីប្រទេសថៃនិងអ្នកទទួលមរណភាពចំនួនបួននាក់កាលពីថ្ងៃទី១ខែសីហាម្សិលមិញ ។
ប្រភពដដែលបញ្ជាក់ករណីមរណភាពជនជាតិខ្មែរប្រុសស្រីបួននាក់ជាអ្នកជំងឺកូវិដ១៩មាន: ១ ឈ្មោះ សេងពៅ ភេទស្រូអាយុ៦៦ឆ្នាំរស់នៅភូមិច្រកសង្កែឃុំស្វាយជុកស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំងបានចូលមកមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងនៅថ្ងៃទី ១ ខែសីហា ២០២១ វេលាម៉ោង ១១ បានទទួលមរណភាពនៅថ្ងៃទី ១ខែសីហា វេលាម៉ោង ១២និង១៥ ។ទី២ឈ្មោះ ម៉ាត់យាងយ៉ាង ភេទប្រុសអាយុ៧៦ឆ្នាំរស់នៅក្នុងភូមិតាជេស ឃុំតាជេស ស្រុកកំពង់ត្រឡាច បានចូលមកមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាចនៅថ្ងៃទី ៣១ ខែកក្កដានៅវេលាម៉ោង ១១:៣០បានទទួលមរណភាពនៅថ្ងៃទី ១ខែសីហាវេលាម៉ោង ៦:២០។ទី៣.ឈ្មោះ ម៉ៅ មុន្នីស៊ីណា ភេទស្រីអាយុ៦៣ឆ្នាំរស់នៅភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស បានចូលមកមន្ទីរពេទ្យខេត្តនៅថ្ងៃទី១ខែសីហា វេលាម៉ោងសូន្យម៉ោង៣០នាទីនិងបានទទួលមរណភាពនៅថ្ងៃទី ១ខែសីហាវេលាម៉ោង ៤:៤០ និងទី៤ឈ្មោះ ប៊ុតធួក ភេទប្រុសអាយុ៨០ឆ្នាំរស់នៅភូមិសាលាលេខ៥ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច បានចូលមកមន្ទីរពេទ្យបង្អែកស្រុកនៅថ្ងៃ២៦ ខែកក្កដាវេលាម៉ោង៣:២០និងបានទទួលមរណភាពនៅថ្ងៃទី១ខែសីហា វេលាម៉ោង ៥ ។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យបានបញ្ជាក់ថាអ្នកទាំងបួនបានទទួលមរណភាពបណ្ដាលមកពីរលាកសួតធ្ងន់ធ្ងនិងបណ្តាលមកពីជំងឺកូវីដ១៩ ៕សរន