ឆ្នាំជូត
រាសីស្រុតចុះ។ថ្ងៃនេះមិនផ្តល់ផលល្អក្នុងការសម្រេចចិត្តរឿងសំខាន់អ្វីមួយឡើយពីព្រោះថាផលអាក្រក់នោះក៏មានច្រើន។ក្រៅពីនេះក៏មិនផ្តល់ផលល្អក្នុងការដោះស្រាយជម្លោះវិវាទដែរ។ការប្រកបការងារវិញលោកអ្នកធ្វើ្វអ្វីត្រូវមើលប្រាណនិងមិនត្រូវលោភលន់ឡើយប្រយ័ត្នបែរជានាំទុក្ខមកវិញ។ការប្រកបរបររកស៊ីជួញដូរឃើញថាផលកម្រៃទោះលោកអ្នកខិតខំម្តេចម្តាមិនបានដូចជាទីពេញចិត្តទេគឺតែងខកបំណងច្រើនជាង។
សេចក្តីស្នេហាកំលោះក្រមុំកុំគប្បីដើរហើរមិនមើលមុខក្រោយ ពិសេសស្ត្រីប្រយ័ត្នជួបគ្រោះចាញ់បោកប្រុសព្រានត្រូវមកខូចអនាគតភ្លឺស្វាងហើយអស់ទាំងកិត្តិយសថែមទៀត៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។នៅថ្ងៃនេះការរស់នៅមិនត្រូវយកចិត្តក្តៅក្រហាយដាក់ខ្លួនឡើយ ពីព្រោះថានាំជះផលលំបាកពីតិចតួច ទៅជារឿងធំនាថ្ងៃខាងមុខ។ការប្រកបការងារទោះធ្វើអ្វីក៏ដោយចូរមានចិត្តត្រជាក់ និងមុនសម្រេចចិត្តអ្វីត្រូវចេះថ្លឹងថ្លែងឱ្យបានគ្រប់ជ្រុងជ្រោយទើបគ្មានពាក្យថាសោកស្តាយនាពេលក្រោយ។ថ្ងៃនេះដែរ បើលោកអ្នកចង់បណ្តាក់ទុន ឬប្រើប្រាក់កាសធំដុំចង់ធ្វើអ្វីមួយត្រូវពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ បើពុំនោះទេផលលំបាកនឹងនាំមកនៅពេលក្រោយជាក់ជាពុំខាន។
- សម្ព័ន្ធស្នេហាកំលោះក្រមុំ ឬសូម្បីតែគ្រួសារប្តីប្រពន្ធត្រូវចេះយល់ចិត្តគ្នា ហើយដាច់ខាតមិនត្រូវប្រើអារម្មណ៍ចង់ឈ្នះចាញ់ដាក់ខ្លួននាំតែកើតរឿងរាវមិនចេះចប់ប៉ុណ្ណោះ៕
ឆ្នាំខាល
រាសីល្អជាមធ្យម។ថ្ងៃនេះការរស់នៅមានរឿងរាវខ្លះអាចរត់ចូលមកទាំងយើងមិនដឹងខ្លួនផង ហេតុនេះបើមានបញ្ហានេះត្រូវចេះប្រើបញ្ញាជាអាវុធដោះស្រាយទើបប្រសើរ។ការប្រកបការងារមានបញ្ហារាំងស្ទះខ្លះៗយាយី ប៉ុន្តែបើមានការពុះពារតែងសម្រេចជោគជ័យមកវិញផងដែរ។អ្នកប្រកបរបររកស៊ីជួញដូរវិញពុំផ្តល់ជោគលាភល្អទេ ដូច្នេះទោះធ្វើអ្វីក៏មិនអាចធ្វើដោយធ្វេសប្រហែសឬធ្វើដោយក្តីក្តៅក្រហាយបានដែរបើពុំនោះទេនឹងជួបផលអាក្រក់ណាមួយនៅពេលក្រោយជាក់ជាពុំខាន។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការថ្នាំងថ្នាក់ចំពោះគ្នាច្រើន ដូចនេះលោកអ្នកចាំបាច់ត្រូវកាត់បន្ថយជម្លោះវិវាទខ្លះទើបប្រសើរ៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។ថ្ងៃនេះរាល់បញ្ហាឧបទ្រពចង្រៃរត់ចេញ ហើយជោគសំណាងមួយចំនួនអាចឈានចូលជំនួសវិញផង។ការប្រកបការងារផ្តល់ផលល្អក្នុងការដោះស្រាយរឿងរាវចាស់ឬពិភាក្សារឿងសំខាន់អ្វីមួយផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះមានភាពកាក់កបគួរសម ហើយកំពុងមានភាពសុខដុមប្រពៃ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីបើចង់ផ្សំផ្គុំគ្រួរសារជាឱកាសល្អបំផុតនិងបើមានជម្លោះវិវាទជាពេលវេលាល្អក្នុងការផ្សះផ្សារទៀតផង៕
ឆ្នាំរោង
រាសីស្រុតចុះ។ការរស់នៅចូរប្រយ័ត្នរោគជំងឺបៀតបៀនយាយីដោយប្រការណាមួយ។ក្នុងថ្ងៃនេះដែរលោកអ្នកងាយជួបនូវឧបសគ្គចំពោះមុខណាស់ ហើយធ្វើអ្វីក៏ដោយប្រៀបដូចអុំទូកបញ្ច្រាសទឹកដែលមិនងាយទៅមុខតែងាយថយក្រោយ ម្ល៉ោះហើយបើមិនខិតខំស្រវាស្រទេញទេពិតជាជួបផលលំបាកខ្លាំងជាក់ជាពុំខាន។អ្នកប្រកបរបររកស៊ីជួញដូរក្នុងអំឡុងពេលនេះដែរមិនថាលោកអ្នកប្រកបរបរទីជិតឆ្ងាយតែងកើតមានរឿងរកាំរកូស ហើយអាចបង្កជម្លោះច្រើន ដូចនេះបើមិនចេះរំងាប់ចិត្ត ហើយបណ្តោយតាមហិង្សាទេពិតជាកើតរឿងរាវនាំអំពលទុក្ខយកត្រឡប់មកផ្ទះវិញជាក់ជាពុំខាន។
សម្ព័ន្ធស្នេហាប្រុសស្រីមានដំណើរថយក្រោយព្រោះតែម្នាក់ៗយកភាពចង់ចាញ់ឈ្នះគ្នាដាក់ខ្លួនច្រើនជាងសព្វមួយដង៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។ថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេ ហេតុនេះទោះធ្វើអ្វីក៏តែងជួបប្រទះនូវបញ្ហាមិនល្អយាយី ហើយធ្វើច្រើនតែងជួបបញ្ហាច្រើនថែមទៀត។ការប្រកបការងារឱ្យប្រយ័ត្នបញ្ហាឯកសារពីព្រោះងាយកើតបញ្ហាពិបាកដោះស្រាយនាពេលក្រោយណាស់។សម្រាប់ អ្នកប្រកបរបររកស៊ីជួញដូរបើចង់ធ្វើជំនួញផ្លូវឆ្ងាយវិញទោះឃើញគេរកបានម្តេចម្តា ហើយចង់រកតាមគេក៏មិនហុចផលដូចគាប់បំណងប៉ុន្មានទេគួរប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លា។
រីឯបញ្ហាស្នេហាកំលោះក្រមុំកុំជ្រួលជ្រើមខុសរបៀបប្រយ័ត្នរែកពន់ផលលំបាកនិងភាពទុក្ខសោកមកវិញ៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះរាល់បញ្ហាលំបាកបានប្រែមកធូរស្រាល ហើយរាល់រឿងរាវដែលធ្លាប់អាក្រក់ក៏បានប្រែមកល្អមួយចំនួនដែរ។ការប្រកបការងារទោះ លោកអ្នកប្រកបកិច្ចការអ្វីគឺមានការជឿនលឿនទៅមុខ និង ក្រុមមនុស្សជួយជ្រោមជ្រែងផងដែរ។ ចំពោះបើជាអ្នកប្រកបរបររកស៊ីជួញដូរ ការធ្វើជំនួញទីជិតឆ្ងាយលោកអ្នកអាចរកផលកម្រៃមានភាពធូរស្បើយជាងមុន ហើយមុខរបរទៀតសោតក៏មានភាពសុខដុមល្អ។
រីឯសេចក្តីស្នេហាកំលោះក្រមុំបើមានទំនាស់ពេលនេះជាឱកាសល្អក្នុងការដោះស្រាយជាមួយគ្នាបំផុត៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។លោកអ្នកកើតឆ្នាំពពែឈានដល់ខែសីហានេះដំណើរជីវិតបានផ្លាស់ប្តូរមកភ្លឺថ្លាពិសេសបុរសបានឆ្លងផុត បញ្ហាគ្រោះយាយីផងដែរ ។ក្រៅពីនេះក៏ផ្តល់ផលល្អសម្រាប់លោកអ្នកចាត់ចែងការងារសំខាន់ឬការងារធំដុំពីព្រោះថាផលល្អតែងហុចមកវិញដូចជាទីពេញចិត្តផង។
អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានភាពធូរស្បើយជាងមុនដោយអាចរកប្រាក់ចំណូលគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។
សម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកមិនទាន់មានគូគាប់ហើយចង់ស្វែងរកជាពេលវេលាល្អប្រពៃបំផុតតែយ៉ាងណាស្ត្រីប្រយ័ត្នព្រាននារីក៏មានតាមជាប់ច្រើន៕
ឆ្នាំវក
រាសីល្អជាមធ្យម។ថ្ងៃនេះលោកអ្នកឱ្យប្រយ័ត្នបញ្ហាអារម្មណ៍បន្តិច ហើយដាច់ខាតមិនត្រូវយកការចាញ់ឈ្នះឬអារម្មណ៍ខឹងសម្បាដឹកមុខឡើយប្រយ័ត្នរឿងតូចសោះប្រែជារីកជាធំ នាំពិបាកទប់ទល់។ការប្រកបការងារទោះធ្វើអ្វីត្រូវចេះត្រិះរិះពិចារណាទើបមិនមានបញ្ហាចោទឡើង។អ្នកប្រកបរបររកស៊ីជួញដូរមុខរបរមិនសូវជឿនលឿនទៅមុខទេពិសេសងាយកើតបញ្ហាមិនល្អកើតមានចំពោះមុខផង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំងាយទៅមុខតែក៏ងាយបែកបាក់ដែរ៕
ឆ្នាំរកា
រាសីល្អជាមធ្យម។ថ្ងៃនេះការរស់នៅមានការជឿនលឿនសន្សឹមៗទៅមុខ ហើយភាពសុខដុមក៏មានច្រើនជាងមុនបន្តិចវិញ។ការប្រកបការងារវិញ បើធ្លាប់តែបរាជ័យឬក្រុមមនុស្សចាំមើលកំហុសដើម្បីផ្ចាញ់ផ្ចាលក៏ចាប់ផ្តើមសាបរលាបទៅតាមកាលវេលាដែរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញមុនធ្វើអ្វីមួយត្រូវចេះត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ហើយពុំត្រូវមានគំនិត វៀចវេឡើយបើពុំនោះទេនាំជួបផលលំបាកដល់អាត្មាខ្លួនឯង ដោយសារ អតិថិជន លែងហ៊ាន មកក្បែរ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំគប្បីជ្រួលជ្រើមខុសបែបបទ ប្រយ័ត្នការសប្បាយក្លាយជាទុក្ខវិញ៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។ថ្ងៃនេះដួងរាសីល្អប្រសើរ ហេតុនេះ ផ្តល់ផលល្អ ក្នុងការដំណើររៀបចំពិធីបុណ្យទានឬធ្វើអ្វីមួយពីព្រោះថាមានភាពត្រជាក់ត្រជុំ និងក្រុមមនុស្សក៏មានការស្រឡាញ់ចូលចិត្តច្រើន។ក្នុងរង្វង់គ្រួសារ បើលោកអ្នកមានជម្លោះវិវាទជាឱកាសល្អក្នុងការផ្សះផ្សាបំផុត។ដោយឡែកការប្រកបការងារបើមានជម្លោះវិវាទយូរហើយ ចង់ដោះស្រាយក៏ជាពេលវេលាមួយល្អប្រពៃ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញមានការចម្រើនលូតលាស់ទៅមុខ ដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំបំផុត។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការយកចិត្តទុកដាក់និងផ្អែមល្ហែមល្អចំពោះគ្នាគ្រាន់បើ៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។លោកអ្នកកើតឆ្នាំជ្រូកឈានចូលខែសីហានេះដំណើរជីវិតបានផ្លាស់ប្តូរមកធ្លាក់ស្រុតចុះ ម្ល៉ោះហើយរាល់ដំណើរជីវិតដែលធ្លាប់តែល្អបានប្រែមកអាក្រក់វិញធ្វើឱ្យជួបស្ថានភាពលំបាកក្នុងការឆ្លងកាត់។នៅថ្ងៃនេះទោះលោកអ្នកប្រកបកិច្ចការអ្វីក៏ដោយក៏អាចទទួលនូវផលសម្រេចសមតាមបំណង ហើយបើមានបញ្ហាត្រូវដោះស្រាយក៏តែងជ្រះស្រឡះផងដែរ។ អ្នកប្រកបរបររកស៊ីជួញដូរក្នុងអំឡុងពេលនេះមិនមានអ្វីប្រែប្រួលប្តូរផ្លាស់ដូចជាទីកត់សម្គាល់ប៉ុន្មានទេគឺដូចសព្វមួយដង។
សម្ព័ន្ធស្នេហាប្រុសស្រីមានភាពស្រស់ស្រាយនិងល្អូកល្អិនល្អណាស់៕