ដោយៈ​វ៉ៃ​កូ​/ ស្វាយរៀងៈ​នៅ​យប់ ថ្ងៃទី ២ ខែ សីហា ឆ្នាំ ២០២១ នេះ លោក ស៊ូ ម៉ុ​ល អភិបាលស្រុក​រមាសហែក​និង​ជា ប្រធាន គណៈ បញ្ជា ការឯកភាព រដ្ឋបាល ស្រុក​រមាសហែក​បាន បន្ត ចុះ​ដឹកនាំ កម្លាំងចម្រុះ ចុះ អនុវត្ត សេចក្តីសម្រេច លេខ ០៨៣/២១ ស . ស . រ ចុះ ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២១ របស់ រដ្ឋបាល ខេត្តស្វាយរៀង ស្តីពី ការដាក់ចេញ នូវ វិធានការ រដ្ឋបាល នៅក្នុង ភូមិសាស្ត្រ ខេត្តស្វាយរៀង រយៈពេល ១៤ ថ្ងៃ គិត ចាប់ពី ម៉ោង ២៣:៥៩ នាទី នា ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២១ រហូតដល់ ថ្ងៃទី ១២ ខែសីហា ដើម្បី ប្រយុទ្ធ និង ទប់ស្កាត់ ការឆ្លង រាលដាល នៃ ជំងឺ កូ វីដ -១៩ ក្នុង មូលដ្ឋាន  ។

​លោក​អភិបាលស្រុក​រមាសហែក​បានឱ្យដឹងថា​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​រមាសហែក​គឺមាន​៤០​គោលដៅ​។​ក្នុងនោះ​រួមមាន​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​វៀតណាម ១៤​គោលដៅ ព្រំប្រទល់​ស្រុក​និង​ស្រុក ៦​គោលដៅ ទីប្រជុំជន ៥​គោលដៅ និង​ព្រំប្រទល់​ឃុំ ចំនួន​១៦​គោលដៅ​

​លោក​បន្តថា​ដើម្បី​ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល​នេះ អាជ្ញាធរ​បានធ្វើ​ការណែនាំ​ដល់​ប្រជាពលរដ្ឋ អាជីវករ និង អ្នកពាក់ព័ន្ធ ទាំងអស់​ត្រូវ ចូលរួម អនុវត្តតាម ខ្លឹមសារ សេចក្តីសម្រេច របស់ រដ្ឋបាលខេត្ត​ស្វាយរៀង​ពិសេស ការលក់ដូរ ប្រកប​អាជីវកម្ម គ្រប់ ប្រភេទ អនុញ្ញាត​ត្រឹមតែ​ការ​វេច​ខ្ចប់​ប៉ុណ្ណោះ ដោយ មិន អនុញ្ញាតឱ្យ អតិថិជន ចូលមក អង្គុយ ឬ ទទួលទាន នៅក្នុង បរិវេណ អាជីវ​កម្មដ្ឋាន របស់ខ្លួន ឡើយ ។ ហាមឃាត់ ការជួបជុំ ការលក់ដូរ និង សេព គ្រឿង ស្រវឹង ត្រូវ អនុវត្តតាម វិធានការ បម្រាម គោចរ ( ចាប់ពី ម៉ោង ២១:០០ នាទី ដល់ ម៉ោង ៣:០០ នាទី )​។​

​លោក ស៊ូ ម៉ុ​ល អភិបាលស្រុក​រមាសហែក ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​បើ​គ្មាន​ការ​ចាំ បាច់​សូមកុំ​ចេញ​ក្រៅ​ផ្ទះ​ហើយ​រាល់​ការធ្វើដំណើរ​ត្រូវមាន​លិខិតស្នាម​បញ្ជាក់​ពី អង្គភាព ស្ថាប័ន ក្រុមហ៊ុន ឬ អាជ្ញាធរ​មូលដ្ឋាន​៕សរន