ដោយ:អង្គរតូច/សៀមរាប÷អាជ្ញាធរជាតិអប្សរាកំពុងកែលម្អផ្លូវថ្នល់ក្នុងរមណីយដ្ឋានអង្គរ ចាប់ពីមុខព្រះលានជល់ដំរី រហូតមុខប្រាសាទបន្ទាយក្តី មានប្រវែង៦៣៦៨ម៉ែត្រ ដោយចែកជាបីកំណាត់។ នេះបើតាមប្រភពអាជ្ញាធរជាតិអប្សរា។

កំណាត់ទី១ ចាប់ពីមុខលានជល់ដំរី ទៅដល់ស្ពានប្រាសាទតាកែវ មានប្រវែង២១២២ ម៉ែត្រ។ទី២ចាប់ពីស្ពានប្រាសាទ តាកែវ ទៅដល់ខាងលិចប្រាសាទ តាព្រហ្មប្រវែង ២១២៣ ម៉ែត្រ។ ទី៣ ចាប់ពីខាងលិចប្រាសាទតាព្រហ្មទៅដល់មុខ ប្រាសាទបន្ទាយក្តី មានប្រវែង២១២៣ ម៉ែត្រ ដែលសរុបមានប្រវែងចំនួន៦៣៦៨ម៉ែត្រ។

ការងារនេះរួមមានការពង្រីកស្មាផ្លូវសងខាង ហើយអ៊ុតបេតុងកៅស៊ូ (AC) ដែលមានទំហំ៦ ម៉ែត្រដើម្បីលើកកម្ពស់ សោភ័ណភាព និងសម្រួលដល់ការធ្វើ ដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ៕srn