​ដោយៈ​ស​រិ​ទ្ធ​/​កំពង់ស្ពឺៈ នៅ​ព្រឹក​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២១ តុលាការ​បានសម្រេច​ឃុំខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ជាង​១​គីឡូក្រាម ដាក់ពន្ធនាគារ​ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​ជា​បន្តទៀត​។​
​យោងតាម​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​ឲ្យ​ដឹងថា​ប្រតិបត្តិការ​នេះ​ធ្វើឡើង​កាលពី​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២១ ដោយ​កម្លាំង​ជំនាញ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន (​ក​៤) និង​មានការ​ចូលរួម​ពី​ស្នងការដ្ឋាន​នគរបាល ខេត្តកំពង់ស្ពឺ ព្រមទាំង​មានការ​សម្របសម្រួល​ពី លោកស្រី ចា​ត សូរ​ស្មី ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ផងដែរ​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ ០៣​នាក់ នេះ​មាន​៖ ១- ឈ្មោះ ភឿង ពេជ្រ ភេទ​ប្រុស កើត​ឆ្នាំ​១៩៨៥ ទី​២- ឈ្មោះ តាក់ ថេ​ន ភេទ​ប្រុស កើត​ឆ្នាំ​១៩៩៤ និង​ទី​៣- ឈ្មោះ ប៊ុន បាន ភេទ​ប្រុស កើត​ឆ្នាំ​១៩៨៤ ។​
​រីឯ​វត្ថុតាង​ចាប់យក​រួមមាន ៖១-​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់ ១០២៣,៩៣​ក្រាម​
២-​ជញ្ជីង​ថ្លឹង ២​គ្រឿង​៕