​ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​ចាបចង្ក្រង់​

​នាមសព្ទ​

​ឈ្មោះ​ចាបព្រៃ​មួយ​ប្រភេទ រូប​តូច​សម្បុរ​ស​ផ្អុ​ចក្រ​ហម ។​

​ចិញ្ច្រាំ​

​កិរិយាសព្ទ​

​សាប់​ដោយ​កាំបិត​ឲ្យ​ល្អិត​
​ចិញ្ច្រាំសាច់ជ្រូក ។​

​ព​. ប្រ​. ចិញ្ច្រាំ ឬ ចិញ្ច្រាំជ្រញ់ គឺ ស្ដីបន្ទោស​ញាប់​មាត់ ថែម​ហើយ​ថែមទៀត​ដដែលៗ ដូច​គេ​ចិញ្ច្រាំ​
​គាត់​ចិញ្ច្រាំជ្រញ់​ឲ្យ​ខ្ញុំ​ស្ទើរ​រាល់ពេល ។​

​ច្រគីងច្រគាង​

​កិរិយាវិសេសន៍​

​ដែល​ឥត​របប​, ទទើសទទែង ដោយ​ឥតមាន​សំណំសំនួន ។​

​គុណសព្ទ​

​ដែល​ឥត​របប​, ទទើសទទែង ដោយ​ឥតមាន​សំណំសំនួន ។​

​ច្រងាប់ច្រងិល​

(​ច្រ​ង៉ា​ប់​ច្រ​ង៉ិ​ល​)

​កិរិយាវិសេសន៍​

​ដែល​ត្រឡប់ត្រឡិន ផ្កាប់ផ្ងារ​ច្រើនដង​, ដែល​ជជ្រុលជជ្រក​, ជ្រហឹតជ្រហម​
​ដួល​ច្រងាប់ច្រងិល ។​

​ច្រងេងច្រងាង​

(​ច្រ​ង៉េ​ង​ច្រ​ង៉ាង​)

​កិរិយាវិសេសន៍​

​ដែល​ច្រងាង ទទឹងទទែង​ពេញ​ពាស​
​ដាក់​ឫស្សី​រាយ​ច្រងេងច្រងាង​ពេញ​ផ្លូវ ។​

​គុណសព្ទ​

​ដែល​ច្រងាង ទទឹងទទែង​ពេញ​ពាស​
​ដាក់​ឫស្សី​រាយ​ច្រងេងច្រងាង​ពេញ​ផ្លូវ ។​