ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​កន្ទាលត្រអាក​

​នាមសព្ទ​

​ឈ្មោះ​រោគ​មួយ​យ៉ាង កើត​នៅលើ​ស្បែក​ឡើង​កន្ទួល​ឃ្មឹល​បណ្ដាល​ឲ្យ​រមាស់ ។​

​ពហុព្យាង្គ​

(​ពៈ​ហ៊ុ​ព្យា​ង​)

​គុណសព្ទ​

( បា​. ពហុ + វិ > ពិ​, ឥ > យ + អង្គ > ពហុព្យាង្គ ) សព្ទ​ដែលមាន​ព្យា​ង្ត​ច្រើន គឺ​សព្ទ​ឬ​សម្ដី​ដែលមាន​សូរ​ច្រើន​ម៉ាត់ តាំងពី​បី​មាត់​ឡើងទៅ​
​កន្ទាទូក​, កន្ទក់កន្ទេញ​, កន្ទាលត្រអាក​, កន្ទ្រាំ​ង​បាយ​-​ស​, អង្ក្រេមអង្ក្រម​, អំពិលអំពែក​, . . . ជា ពហុព្យាង្គ ( បារ​. Polysyllabe ប៉ូ​លី​ហ្ស៊ិ​ល្ល៉ា​ប ) ។ ព​.​ផ្ទ​. ឯក​ព្យាង្គ ឬ ព្យាង្គ​ទោ​, ទ្វេព្យាង្គ ( បារ​. Monosyllabe, Dissyllabe ) ។​

​សាងញ៉ាង​

​គុណសព្ទ​

​ដែល​បែក​ក្រញាង​កន្ទ្រាញ​ចេញ​ក្រៅ​
​មែកឈើ​សាងញ៉ាង ។​

​ស្នាយ​

​នាមសព្ទ​

​ឈ្មោះ​ឈើ​មួយ​ប្រភេទ ស្លឹក​ច្រាញ មែ​កក​ន្ទ្រា​ង មាន​ជ័រ​-​ស​ស្អិត សំបក​ស្វិត បុក​ស្ងោ​ធ្វើ​ក្រដាស​សាច់​ក្រា​ស់បាន​
​ក្រដាស​ស្នាយ​ល្អ​ជាង​ក្រដាស​ល្វាដី ។​

​នាមសព្ទ​

​ស្នៀត​សម្រាប់​បោះ​កាំរទេះ​ឲ្យ​តឹង​ឲ្យ​ណែន​
​បោះ​ស្នាយ​រទេះ ។​

​ឧមា​

(​អ៊ុ​ម៉ា​)

​នាមសព្ទ​

( សំ​. បា​. ) សេចក្ដី​ស្ងប់​, សេចក្ដី​រាបទាប​; សុខសាន្ត​, សុខ​សម្រាន្ត​; លម្អ​; កិត្តិយស​; ពន្លឺ ។ ( បា​. ឧម្មា ) កប្បាស​; កន្ទ្រាំ​ង​បាយ​-​ស ។ នាម​ជាយា​នៃ​ព្រះ​ឥសូរ : ព្រះ​នាង​ឧមា​ភគវតី​កល្យាណី ស្រី​វរ​លក្សណ៍ ( ព​. បុ​. ) ។ ឧមានិមិត្ត ឬ ឧមាយោនី ថ្ម​ដែល​ឆ្លាក់​ជា​រូប​និមិត្ត​នៃ​នាង​ឧមា​( ខ្មែរ​ក្នុង​បុរាណសម័យ​ច្រើន​ហៅ​ថ្ម​នោះ​ថា បំពង់​ខ្ចី ជា​គូ​គ្នា​នឹង​ថ្ម សិវលិង្គ ដែល​ហៅថា​អង្គ ។ ម​. ព​. សិវលិង្គ ក្នុង​ពាក្យ សិវៈ និង​អង្គ ន​. ទៀតផង ) ។​