ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត
កន្ទក់
នាមសព្ទ
( បា. កុណ្ឌក ) ផង់អង្ករ គឺផង់ដែលស្រិតអង្ករ ហើយរបកចេញជាធូលី គេច្រើនប្រើធ្វើជាបបរឲ្យជ្រូកស៊ី ។
កន្ទក់កន្ទេញ
កិរិយាសព្ទ
រំអុក
កូនខ្ញុំវាចេះតែកន្ទក់កន្ទេញឲ្យខ្ញុំទិញមួកឲ្យវា ។
កន្ទក់អង្កាន់
គុណសព្ទ
សេចក្តីឃ្នើសចិត្ត, ទាស់ចិត្ត, កន្ទួលចិត្ត ។
នាមសព្ទ
សេចក្តីឃ្នើសចិត្ត, ទាស់ចិត្ត, កន្ទួលចិត្ត ។
កន្ទន់បាក់ក
នាមសព្ទ
សំដីមេមត់ហៅចេកទុំ; មេមត់ខ្លះហៅមហាត្រសោល ។ ( ទំនងជាក្លាយមកពីបាលីថា កទលិបក្ក គឺ កទលិ “ចេក” + បក្ក “ផ្លែទុំ” ផ្លែចេកទុំ ។ កទលិ ក្លាយជា កទល់ៗ ក្លាយតទៅទៀតជា កន្ទន់, បក្ក ក្លាយជា បាក់ក ទេដឹង? )
កុណ្ឌក
(កុន-ឌក់)
នាមសព្ទ
( បា. ) ផង់អង្ករ, ល្អងអង្ករ ។ ពាក្យនេះប្រើក្លាយមកជា កន្ទក់ ។