ប្រែសម្រួលៈវាសនា/បាងកក៖ ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃអង្គារទី៣សីហានេះបានរាយការណ៍អ្នកជំងឺកូវីដ១៩ស្លាប់ចំនួន១៤៧នាក់ និងមនុស្ស១៨.៩០១នាក់ទៀតឆ្លងជំងឺនេះនៅ២៤ម៉ោងកន្លងទៅ។
នៅ២៤ម៉ោងកន្លងទៅអ្នកជំងឺកូវីដ១៩ចំនួន១៨.៥៩០នាក់ក៏បានជាចេញពីមន្ទីរពេទ្យផងដែរ។
សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃ០១មេសាមកពេលការផ្ទុះកូវីដ១៩រលកទី៣បានចាប់ផ្តើម ថៃមានអ្នកកើតកូវីដ១៩ចំនួន៦២៣.៣២២នាក់ តែជាង៤០០.០០០នាក់បានជាពីជំងឺនិង៥.២២១នាក់បាត់បង់ជីវិត។
ពាក់ព័ន្ធនឹងកូវីដ១៩នេះដែរ ចាប់ពីថ្ងៃអង្គារនេះទៅអាជ្ញាធរនឹងបិទខ្ទប់ខេត្តចំនួន១៦បន្ថែមលើខេត្តក្រុងចំនួន១៣ដែលស្ថិតក្រោមការរឹតបន្តឹងស្រាប់ តែប្រជាជនក្នុង១៦ខេត្តនេះនឹងទទួលការឧបត្ថម្ភប្រាក់ដូចគ្នានឹងអ្នកស្ថិតក្នុងការបិទខ្ទប់មុនដែរ។
ខេត្ត១៦ថ្មីដែលនឹងស្ថិតក្រោមការបិទខ្ទប់មួយផ្នែករួមមានKanchanaburi, Samut Songkhram, Suphan Buri, Phetchaburi, Prachuap Khiri Khan, Ratchaburi, Ang Thong, Nakhon Nayok, Prachin Buri, Lop Buri, Rayong, Sing Buri, Saraburi, Nakhon Ratchasima, Phetchabun និង Tak៕
ការអង្កេតមួយបង្ហាញថា ប្រជាជនថៃព្រួយបារម្ភខ្លាំងបំផុតអំពីជំងឺឆ្លងកូវីដ១៩