​ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​ទទាក់​

​កិរិយាសព្ទ​

​អង្រួន​រលាក់​
​ទទាក់ម្សៅ​, ទទាក់កន្ទក់ ។​

​ប្រអួល​

​នាមសព្ទ​

​ឈ្មោះ​ចំណី​ស្ងួត​ល្អិត​ផង់​ដូច​កន្ទក់​, ធ្វើ​ពី​អង្ករលីង​ឲ្យ​គ្រាន់តែ​ឆ្អិន​ឬ​អំពី​ពោត​លីង ។ នំ​ប្រអួល នំ​ដែល​គេ​លាយ​ប្រអួល​នឹង​ស្ករ​ឲ្យ​ល្មមតែ​ស្អិត​ជាប់សាច់​គ្នា ហើយ​បោះ​នឹង​ពុម្ព​ឲ្យ​ជា​ដុំ​ឬ​ជា​បន្ទះ ។ ព​. ទ​. បុ​. ទាល់​ដូច​គេ​អក​ប្រអួលហួច និយាយ​អំពី​ដំណើរ​ទើសទាល់​ដោយ​យោគយល់ ឬ​ដោយ​ខ្លាច​មិន​ហ៊ាន​ហើបមាត់​និយាយ ឬ​អំពី​ដំណើរ​ទាល់​ពាក្យ​ទាល់​សេចក្ដី នៅ​គាំង​ស្ដី​មិន​ចេញ ហាក់ដូច​គេ​អកប្រអួល​នៅ​ពេញ​ក្នុង​មាត់ ខំប្រឹង​ហួចៗ​មិនឮ​ដូច្នោះ​ឯង ។​

​រំអុក​

​កិរិយាសព្ទ​

​អុក​រឿយៗ​, កម្ជេញ​ដាក់ គឺ​ពឹង​រក​, សូម​; តឿនទារ ទទូច​ច្រំ​ដែល​, កន្ទក់កន្ទេញ នាំ​ឲ្យ​ព្រួយ ឲ្យ​ជ្រេញចិត្ត​
​រំអុក​ឲ្យ​, រំអុក​សុំ​**​ប្រាក់ ។​
**​ពាក្យ “​សុំ​” ត្រូវបាន​កែសម្រួល​ពី​ពាក្យ​ដើម “​សូម​” ទើប​សមស្រប​តាម​បរិបទ​នេះ​។​

​អង្កាន់​

នាមសព្ទ​

​គ្រាប់ស្រូវ​ដែល​បុក​ឬ​ជាន់​មិនទាន់​របកសំបក​ចេញ នៅសល់​ខ្លះ​បន្តិចបន្តួច​លាយ​ជាមួយនឹង​អង្ករ​ដែល​អុំ​យក​អង្កាម​និង​កន្ទក់​ចេញ​ហើយ​
​ស្ទៃអង្ករ​ប្រមូល​អង្កាន់ ។​
​ព​. ប្រ​. សេចក្ដី​សៅហ្មង​ដែលមាន​ខ្លះ មិនទាន់​បរិសុទ្ធ​ស្អាត​
​នៅមាន​អង្កាន់​ក្នុង​ចិត្ត ( ម​. ព​. កន្ទក់អង្កាន់ ផង ) ។​

​កន្តរ៉​

(​កន់​-​ត​-​រ៉​)

​នាមសព្ទ​

​ប្រដាប់​ធ្វើ​ដោយ​បន្ទោះឫស្សី ឬ​ផ្តៅ មាន​សណ្ឋាន​ដូច​កន្ត្រង មាន​ដង​វែង​សម្រាប់​បេះ​ផ្លែស្វាយ​ជាដើម ។​