ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​គ្រញិច​

កិរិយាសព្ទ​

​ញេច​ញី​, សង្កត់សង្កិន​
​ចាប់​គ្រញិច ឬ ចាប់​គ្រញេច ។​

​ឈ្លេច​

​កិរិយាសព្ទ​

​ចាប់​ច្របាច់​ដើម្បី​ឲ្យ​បែក​, ឲ្យ​ពៀច​, ឲ្យ​ទ្រុឌ​, ឲ្យ​ទ្រោម ( ញេច )​។ ឈ្លេចឈ្លី ឈ្លេច​ហើយ​ឈ្លី​ផង ។ ព​. ប្រ​. សង្កត់សង្កិន​, ញាំញី​ឥត​ប្រណី​។ ឈ្លេចសួរ ជជីក​សួរ​សង្កេត ដោយ​អាការ​ចុច​ចោះ​ចំ​រឿង​, ចំ​ហេតុ ។​

​ច្រកាចច្រកូវ​

​កិរិយាវិសេសន៍​

​ដែល​តាមតែ​បាន​, ដែល​ធ្វើ​ឲ្យ​តែ​រួចពីដៃ​, មិន​ស្អាត​, ខ្ជីខ្ជា​, មិន​ត្រឹមត្រូវ​ល្អ​
​របស់​ច្រកាចច្រកូវ​, ធ្វើការ​ច្រកាចច្រកូវ ។​

​គុណសព្ទ​

​ដែល​តាមតែ​បាន​, ដែល​ធ្វើ​ឲ្យ​តែ​រួចពីដៃ​, មិន​ស្អាត​, ខ្ជីខ្ជា​, មិន​ត្រឹមត្រូវ​ល្អ​
​របស់​ច្រកាចច្រកូវ​, ធ្វើការ​ច្រកាចច្រកូវ ។​

​ច្រកែង​

នាមសព្ទ​

​ឈ្មោះ​ត្រី​ស្រកា​មួយ​ប្រភេទ រូប​ស្រដៀង​នឹង​ត្រី​កាហែ ប៉ុន្តែ​មាន​ស្រកា​-​ស ជាង​ត្រី​កាហែ ។​

​ច្រកែងទួយ​

​នាមសព្ទ​

​ឈ្មោះ​ឈើ​ព្រៃ​មួយ​ប្រភេទ​សម្រាប់​ធ្វើជា​ឧស​ដុត ។​